ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោបានមានប្រសាសន៍ថា ស្ត្រីខ្មែរមួយចំនួន ដូចជាអាសអាភាសពេកទេដឹង? ខ្លះចេញមកចំអេះចំអាសតែម្តង នៅលើបណ្ដាញ TikTok។
សម្តេចតេជោបញ្ជាក់ថា «អង្វរកចំពោះនាងៗ ក្មួយៗ ដូចខ្លះ និយាយត្រង់ៗទៅចំ ចំណុចហ្នឹងតែម្តង» ដូច្នេះ សម្តេចអង្វរក និងសុំបញ្ឈប់ការប្រើប្រាស់ ពាក្យចំអេះចំអាសចំៗពេក ។ តែយ៉ាងណាមិញ សម្តេចបញ្ជាក់ថា «យើងគ្មានផែនការបិទតិកតុកទេ លេងចុះ តែវាមិនមែនជាមធ្យោបាយ សម្រាប់យកមកនិយាយចំអាសចំអូងទេ»។
លើសពីនេះ សម្តេចតេជោបន្ថែមទៀតថា អ្នកខ្លះចេញមកប្រើប្រាស់ពាក្យថា «គ្មានអីស្រួលជាង» រួចសម្តេច ក៏បន្តថា សម្តេចសុំនិយាយ ប៉ុណ្ណឹងមិនបាច់ពោលដល់ឃ្លាខាងចុងបន្តទេ គឺគេដឹងហើយថា វាយ៉ាងម៉េចនោះ៕
Tags:
បច្ចេកវិទ្យា