សម្ដេចតេជោបានបន្ថែមទៀតថា ចំពោះ World Cup ឆ្នាំ២០២២នេះវិញ សម្ដេចបង្ហាញការរីករាយ ព្រោះក្នុងតំបន់ទ្វីបអាស៊ី មានព្រឹត្តិការណ៍ World Cup នៅកាតា។ សម្ដេចសង្ឃឹមថា ក្រោយបញ្ចប់ការប្រកួត នឹងទទួលបានផ្លែផ្កាពីការប្រកួត World Cup នៅទីនោះ ក៏ប៉ុន្ដែអ្វីគួរសិក្សាបន្ថែម គឺតើមានមូលហេតុអ្វីខ្លះ? ដែលប្រជាជនចំនួនដ៏ច្រើន បែរជាកីឡារទន់ខ្សោយជាងទ្វីបដ៏ទៃ? បើប្រៀបធៀបជាមួយទ្វីបអឺរ៉ុប និងទ្វីបអាមេរិក គឺទ្វីបអាស៊ី មានភាពទន់ខ្សោយជាងគេ ដែលចំណុចនេះត្រូវគួរសិក្សាបន្ថែមទៀត។
សម្ដេចតេជោក៏រំលឹកថា មានប្រជាជនច្រើន មិនប្រាកដកីឡាខ្លាំងនោះទេ ហើយប្រជាជនតិច ក៏មិនប្រាកដថា កីឡាទន់ខ្សោយនោះទេ ហើយនេះជារឿងបានកើតឡើង ក្នុងតំបន់អាស៊ី។
ជុំវិញបញ្ហាកីឡានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងពីការពង្រឹងវិធានការ ក្នុងពេលការប្រកួត ព្រោះនាពេលថ្មីៗនេះ នៅឥណ្ឌូនេស៊ី មានការរត់ជាន់គ្នាស្លាប់ជាច្រើននាក់ ក្នុងពេលការប្រកួតបាលទាត់។
សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់ចំណុចទីពីរ គឺជាចំណុចអំពីវិធានការនៃការពង្រឹងក្រមសីលធម៌នៃការ ប្រកួត ។ ហេតុអ្វីទៅ ដោយសារតែបញ្ហាការប្រកួត យើងឃើញថា សោកនាដកម្មមួយចំនួន បានកើតឡើងជាពិសេសថ្មីៗនេះ នៅឥណ្ឌូនេស៊ីអំពីហិង្សា និងការរត់ជាន់គ្នាស្លាប់ នៅប្រទេសមួយចំនួននៅអឺរ៉ុប ក៏មានព្រឹត្តិការណ៍កើតឡើ ង នៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង»។
Tags:
ពត៌មានជាតិ