/Inter-6/5cfb1f1bd3438_1559961360_large.png)
មុខងារ Battery Health ដែលជាកម្មវិធីបង្ហាញនូវក្រាបនៃកម្រិតភាគរយថ្ម យ៉ាងច្បាស់តែម្ដង។ វាអាចជួយឲ្យអ្នកដឹងថា កម្មវិធីណាមួយលើ iDevice របស់អ្នកស៊ីថ្មជាងគេ និងតាមដានរាល់កម្រិតភាគរយនៅលើកម្មវិធីនោះ។ មុខងារនេះឃើញមានតាំងពីជំនាន់ iOS 12 ជំនាន់សាកល្បង Beta ប៉ុន្តែរិយមិត្តខ្លះក៏បានតំឡើងរួចហើយដែរ តែអ្នកខ្លះនៅមិនទាន់បានដឹងនៅឡើយ។
យ៉ាងណាមិញគេបានប្រទៈឃើញវាម្តងទៀតនៅលើ iOS 13 ពេញលក្ខណៈហើយថែមទាំងធ្វើការបានល្អ និងសុក្រឹតទៀតផង។ ពេលដំណើរការមុខងារនេះ iPhone នឹងមិនសាកថ្មឲ្យលើសពី ៨០% នោះឡើយ។ មុខងារនេះស្រដៀងនឹងមុខងារលើរថយន្ត Tesla ដែលកំណត់រថយន្តកុំឲ្យសាកអាគុយដល់ ១០០% បាន។
គួរដឹងថាពេលថ្មទូរសព្ទសាកត្រឹម ៨០% និងប្រើដោយសល់ថ្ម ២០% គឺល្អសម្រាប់សុខភាពថ្ម ជាជាងការសាកថ្មពេញដល់ ១០០% និងប្រើឲ្យអស់ដល់ ០% តែម្ដង។ ក្នុងរយៈពេលខ្លីគេមិនសង្កេតឃើញអ្វីខុសប្លែកនោះទេ ប៉ុន្តែក្នុងពេល ២-៣ ឆ្នាំ នឹងឃើញថាខុសគ្នាកម្រិតណា។
គួរដឹងថា iOS 13 នឹងបញ្ចេញប្រភេទ Public Beta ឲ្យអ្នកប្រើប្រាស់ទូទៅសាកល្បងប្រើចាប់ពីខែកក្កដាខាងមុខ ហើយប្រភេទផ្លូវការនឹងបញ្ចេញនាខែកញ្ញា ក្រោយ iPhone ស៊េរីថ្មីប្រកាសចេញ៕
ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
/Inter-6/5cfb1f1cdaa0b_1559961360_large.png)


Tags:
បច្ចេកវិទ្យា