
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា ពួកគេមានបញ្ហាមួយជាមួយនឹង សេវាកម្ម iCloud មិនអាចចូលទៅប្រើបាន។
Apple បានចេញសេចក្តីប្រកាសប្រាប់ពីសេវាកម្មដែលកំពុងជួសជុល ក្នុងនោះសេវាកម្មផ្សេងៗដូចជា iCloud’s Calendars, Contacts និងកម្មវិធី Reminders ។
រីឯសេវាកម្មដែលប៉ះពាល់ខ្លាំងគឺ Apple Pay, Documents, Find my Friends, Find My iPhone, Game Center និង iCloud Sign In ។ បញ្ហានេះ មកពីប្រព័ន្ធគ្រប់គ្រងរបស់ Apple មានបញ្ហា(down) ប៉ុន្តែគេមិនទាន់ដឹងថា Down នោះបណ្ដាលមកពីអ្វីឲ្យប្រាកដទេ។
យ៉ាងណាមិញ គិតមកទល់ព្រឹកនេះ ក្រុមការងាររបស់ Apple បានដោះស្រាយបញ្ហានេះឲ្យត្រឡប់មកដូចដើមវិញ បានជោគជ័យ ១០០% ហើយ។
សេវាកម្មដែលមានសុវត្ថិភាព និងកំពុងមានបញ្ហា
/Inter-9/5d1eb538a3a3a_1562293560_large.png)
សេវាកម្មដែលមានសុវត្ថិភាព ក្រោយពេលជួសជុលហើយ
/Inter-9/5d1eb8cfc198e_1562294460_large.png)
Tags:
បច្ចេកវិទ្យា