
ប្រសិនបើអ្នកកំពុងប្រើប្រាស់អ៊ីនធឺណិតលើ Browser សុខៗ ហើយលោតសារមួយភ្ជាប់រូបតំណាង Google ដោយបញ្ជាក់ថាអ្នកបានឈ្នះ iPhone X មួយគ្រឿងឥតគិតថ្លៃ យល់ល្អត្រូវបដិសេធដាច់ខាតក្នុងការចូលរួម។
ផ្អែកតាមប្រភពក្រៅស្រុកបង្ហើបប្រាប់ថាវិធីបោកប្រាស់មួយនេះ គឺជាមធ្យោបាយរបស់ជនខិលខូចក្នុងការស្វែងរកអ្នកបំពេញ Survey ហើយពុំមានជាប់ទាក់ទងឬជាដៃគូសហការរវាងក្រុមហ៊ុនអាមេរិក Google នោះទេ។
ជាទូទៅនៅពេលដែលអ្នកចុចតាមអ្វីដែលវាណែនាំ ភ្លាមៗនឹងរត់ស្វ័យប្រវត្តិទៅកាន់ទំព័រមួយផ្សេងទៀត ដើម្បីបញ្ឆោតឲ្យអ្នកទិញផលិតផលឬប្រើប្រាស់សេវាកម្មនៃក្រុមខិលខូច។
/Inter-9/5d1efc92d19dd_1562311800_large.jpg)
សរុបជារួមអ្នកនឹងពុំទទួលបានផលប្រយោជន៍អ្វីទាំងអស់ពីការអនុវត្តតាមលំនាំរបស់ពួកគេ ទៀតសោតអ្នកទទួលកម្រៃពិតប្រាកដ គឺជាអ្នកបង្កើតល្បិចកលមួយនេះ។ យ៉ាងណាមិញតាមការសង្កេតមួយភាគធំ បញ្ហាឆបោកដូចបានរៀបរាប់ខាងលើ ភាគច្រើនកើតតែអ្នកប្រើកម្មវិធីអ៊ីនធឺណិត Chrome ឬ Baidu ខណៈ Firefox ហាក់មិនទាន់ឃើញកើតមាននៅឡើយ។
Tags:
បច្ចេកវិទ្យា