Women who prefer to eat coffee should be care high during the summer!

Today, many women also like coffee, but you should avoid taking coffee during the summer.
1. Why is it importan When you come in the seasons, if you eat coffee, it will make you come in the season over a longer period of time and the menstrual blood will be plentient Especially you will also develop stomach pain because of the inner caffeine.
សព្វថ្ងៃនេះ មាននារីជាច្រើនក៏ចូលចិត្តពិសារកាហ្វេដែរ ប៉ុន្តែអ្នកគួរតែចៀសពីការញ៉ាំកាហ្វេក្នុងកំឡុងពេលដែលអ្នកមករដូវ។ តើពេលមករដូវ ញ៉ាំកាហ្វេ អាចនាំគ្រោះថ្នាក់អ្វីខ្លះដល់នារីទៅ?
១. នៅពេលដែលអ្នកមករដូវ បើអ្នកពិសារកាហ្វេ វានឹងធ្វើឲ្យអ្នកមករដូវក្នុងរយៈពេលវែងជាងមុន ហើយឈាមរដូវនឹងច្រើនជាងមុន។ ជាពិសេស អ្នកនឹងកើតមានអាការៈឈឺពោះផងដែរ ព្រោះតែសារធាតុកាហ្វេអ៊ីនក្នុងនោះ។
២. នៅក្នុងកាហ្វេ ក៏មានផ្ទុកសារធាតុដទៃទៀត ដែលអាចធ្វើឲ្យអារម្មណ៍អ្នកប្រែប្រួលមិនទៀងឡើយ។ វានឹងអាចធ្វើឲ្យអ្នកគេងមិនលក់ អារម្មណ៍ស្មុគស្មាញ ច្របូកច្របល់ និងងាយឆេវឆាវខ្លាំងណាស់។
៣. នៅពេលដែលអ្នកញ៉ាំកាហ្វេច្រើនក្នុងពេលមករដូវ នឹងធ្វើឲ្យសុដន់អ្នកអាចហើមបាន។ ជាហេតុដែលធ្វើឲ្យអ្នកកើតមានអាការៈឈឺបាន។
៤. បើអ្នកហ៊ានបន្តញ៉ាំកាហ្វេក្នុងពេលមករដូវ អ្នកនឹងងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងស្ត្រីយ៉ាងងាយ ហើយឆាប់ជួបប្រទះក្នុងវ័យក្មេងទៀតផង។ ជាពិសេស បើធ្ងន់ធ្ងរ នឹងអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកទៀតផង ដោយធ្វើឲ្យអ្នកមិនងាយមានកូនឡើយ។
៥. ជាពិសេស អ្នកនឹងងាយចាស់ខ្លាំងណាស់នៅពេលដែលអ្នកពិសារកាហ្វេក្នុងពេលមករដូវ។ ដូចនេះ បើអ្នកមិនចង់នាំគ្រោះថ្នាក់ដល់សុខភាពអ្នក កាហ្វេអ្នកគួរតែចៀសឲ្យឆ្ងាយនៅពេលមករដូវម្តងៗ៕

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post