Kath Sukhum speaks highly of ancient artistic standing and wants fans even without the market!

Specialist star Kath Sokhim, a celebrity in the arts, because she sings classical songs after receiving the hand-to-hand teaching of his father, an archaeologist.
តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារអ្នកនាងច្រៀងចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។
ជាក់ស្តែងវិស័យសិល្បៈបុរាណខ្មែរ បានធ្វើឲ្យអ្នកនាងសាងកេរ្តិ៍ឈ្មោះ និងលើកស្ទួយជីវភាពគ្រួសាររហូតមកដល់សព្វថ្ងៃ ហើយអ្នកនាងក៏មិនដែលមានចិត្តចង់កែប្រែការស្រលាញ់ និងផ្លាស់ប្តូរអ្វីដែលជាទម្រង់របស់ខ្មែរនោះដែរ។ ដោយឡែកនៅក្នុងកម្មវិធីសម្ភាសន៍មួយក្នុងកម្មវិធី Tok Talk ជាមួយនេនទុំ អ្នកនាងនិយាយទាំំងអួលដើមកថា សម្រាប់ចំណេះដឹងជ្រៅជ្រះពីសាលា អ្នកនាងគ្មានទេចំពោះផ្នែកសិល្បៈបុរាណ វាគ្រាន់តែជាក្តីស្រលាញ់ និងអ្វីដែលលោកឳពុកនាងបានបង្ហាត់បង្រៀន។ វាផ្តល់ឲ្យអ្នកនាង និងក្រុមគ្រួសារនូវជីវភាពធូរធារ មានការហូបចុកគ្រប់គ្រាន់ ដូចនេះអ្នកនាងនៅតែខំបន្តថែរក្សាសិល្បៈបុរាណនេះ ព្រោះវាក៏ជាអ្វីដែលដូនតាបុព្វបុរសខ្មែរបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយស្គាល់។
អ្នកនាងបានបន្ថែមក្នុងការតបចម្លើយថា ខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាធ្លាប់មានអំនួត នឹងខ្លួនឯងថាពិតជាពូកែដែលចេះរាល់គ្រប់ទម្រង់សិល្បៈបុរាណខ្មែរ តែផ្ទុយស្រលះអ្នកនាងគិតតែម្នាក់ឯងប៉ុណ្ណោះ ព្រោះពេលដាក់រកជំនួយគឺគ្មានអ្នកទទួលទេ ក្រោមហេតុផលគ្មានអ្នកមើលទេ ហួសសម័យ ហើយពិបាករកអ្នកសហការឧបត្ថម្ភខ្លាំងណាស់។ អ្នកនាងនៅតែឆ្លើយសម្រាប់ខ្លួនឯងមិនតូចចិត្តទេក៏មិនអស់សង្ឃឹមដែរ ធម្មតាការរកស៊ីគឺពិតជាតម្រូវទីផ្សារ​ មិនបន្ទោសប្អូនៗជំនាន់ក្រោយនោះទេ។ ប៉ុន្តែអ្នកនាងគ្រាន់តែសំណូមពរជួយអភិរក្សម្នាក់បន្តិចៗ ចាប់ផ្តើមពីខ្លួនឯងទៅច្បាស់ជាមានអ្នកគាំទ្រអ្នកនាងមិនខ្វល់ថាមានអ្នករិះគន់ថាអ្នកនាងឆ្កួតទេ តែជាទឹកចិត្តផ្លាស់ប្តូរប៉ុនណាក៏នៅតែជាកូនខ្មែរ។ អ្នកនាងមិនភ្លេចគុណសិល្បៈបែបបុរាណនេះទេ ការខំប្រឹងនេះក៏មិនមែនយកមុខយកមាត់ម្នាក់ឯងអីនោះដែរ គ្រាន់ចង់ថែរក្សាកុំឲ្យបាត់លែងឮឈ្មោះសោះ ហើយសោកស្តាយស្នាដៃរបស់បុព្វបុរសខំសាងទុកប៉ុណ្ណោះ។ ក្នុងនោះអ្នកនាងក៏សុំទោសបើសិនជានិយាយមានទៅលើសលួសមិនសមរម្យ៕
ចង់ដឹងច្បាស់យ៉ាងណាទស្សនាវីដេអូខាងក្រោម៖





Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post