Last week, the Chinese government banned operation of PUBG Mobile games after closing the road to refuse to grant a legal license to the poor Tencent parent company. Because of this, the company has hastily restricted in some other countries, avoiding problems like that in China.
កាលពីសប្ដាហ៍មុនរដ្ឋាភិបាលប្រទេសចិនបានហាមប្រាមមិនឲ្យដំណើរការហ្គេម PUBG Mobile ក្រោយបិទផ្លូវមិនព្រមផ្តល់អាជ្ញាប័ណ្ណស្របច្បាប់មួយដល់ក្រុមហ៊ុនមេ Tencent។ ដោយសារតែបែបនេះហើយ ទើបក្រុមហ៊ុនបានរឹតបន្តឹងយ៉ាងប្រញាប់ប្រញាល់ នៅក្នុងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត ជៀសវាងក្រែងលោជួបបញ្ហាដូចក្នុងប្រទេសចិន។
ថ្មីៗនេះ Tencent បានបញ្ចេញនូវប្រព័ន្ធមុខងារថ្មីមួយសម្រាប់រឹតបន្តឹងអ្នកលេងដែលមានអាយុក្រោម ១៨ ឆ្នាំ។ យោងតាមរបាយការណ៍ពី Gamespot បានចុះផ្សាយថាកំណែ Update នៃហ្គេម PUBG Mobile ជំនាន់ក្រោយបង្អស់បានតម្រូវឲ្យអ្នកលេងវ័យក្មេងបានទទួលជ្រាបនូវសារណែនាំទាក់ទិននឹងហ្គេមទុកជាមុន ពោលគឺអ្នកលេងក្រោមអាយុ ១៨ ឆ្នាំនឹងឃើញសារក្រើនរំលឹកមួយ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថាសារនោះនឹងលោតញឹកញាប់ឬអត់ទេ។ Tencent ក៏បានសង្កត់ធ្ងន់ថា PUBG Mobile ជាហ្គេមលើជំនាន់ Mobile ដំបូងបង្អស់ដែលដាក់បញ្ចូលប្រព័ន្ធតឹងរ៉ឹងបែបនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Vincent Wang មានប្រសាសន៍ថា៖ "ការប្រកាសថ្ងៃនេះគឺជាជំហានមួយដែលធានាថាអ្នកលេងរាប់លាននាក់ទូទាំងសកលលោកអាចបន្តភាពរីករាយជាមួយ PUBG Mobile ប្រកបដោយភាពត្រឹមត្រូវ"។
សព្វថ្ងៃប្រព័ន្ធនេះកំពុងដាក់ឲ្យដំណើរការសម្រាប់អ្នកលេងក្នុងប្រទេសឥណ្ឌូណេស៊ី, ឥណ្ឌា, ណេប៉ាល់, អារ៉ាប់រួម, គុយវ៉ែត, អ៊ីរ៉ាក់, អារ៉ាប៊ីសាអ៊ូឌីតនិងអេហ្ស៊ីប ជាមួយផែនការណ៍ត្រៀមចេញផ្សាយក្នុងបណ្តាប្រទេសដទៃទៀត។
Tags:
Technology