
នៅឆ្នាំ ២០១៩ នេះក្រុមហ៊ុនស្មាតហ្វូនតូចធំបានខ្វាត់ខ្វែងដំឡើងកាមេរ៉ា ៣ គ្រាប់ដែលជាភាពពេញនិយមសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយគិតត្រឹមខែមិនា ឆ្នាំ២០១៩ មាន ៦ ភាគរយនៃតួលេខលក់ចេញសរុបជាស្មាតហ្វូនបំពាក់កាមេរ៉ា ៣ គ្រាប់ឬច្រើនជាងនេះ (រាប់តែផ្នែកខាងក្រោយ)។
តាមការប៉ាន់ប្រមាណតួលេខនេះនឹងហក់ដល់ ១៥ ភាគរយនាចុងឆ្នាំ២០១៩ ហើយឡើងរហូតដល់ ៣៥ ភាគរយនៅចុងឆ្នាំ ២០២០។

ភ្នាក់ងារស្រាវជ្រាវលោក Hanish Bhatia បាននិយាយថា៖ "ស្រដៀងនឹងការពេញនិយមនៃកាមេរ៉ា ២ គ្រាប់ដោយដំបូងឡើយកាមេរ៉ា ៣ គ្រាប់មានតែបំពាក់លើស្មាតហ្វូនធុនខ្ពស់ លុះចូលដល់ចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ នេះ មិនថាស្មាតហ្វូនតូចធំសុទ្ធសឹងប្រើប្រាស់កាមេរ៉ា ៣ គ្រាប់ឬច្រើនជាងនេះ"។
Tags:
បច្ចេកវិទ្យា