Government-National Bank of Cambodia announces a new sample of 15,000 rupees !!!

The government has issued a decree allowing issuance, traffic and use across the country A newly released 15,000 dollar note as of October 7, 2019.
The Cambodian government has published this new model cash piece in order to prepare To celebrate the momentous roots of the 15-year-old anniversary festival and the reign of his Royal High Priest, the Holy Glory of His Master, glorifies the stone of His Master, His Mas The ceremony of the Cambodian People's Republic of China, the highest reverence to be held on October 29, 2019.
រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ ​អនុញ្ញាត​ឱ្យ​ចេញផ្សាយ​ ​ធ្វើ​ចរាចរណ៍​ ​និង​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា​នូវ​ក្រដាសប្រាក់​រៀល​ប្រភេទ​ ​15,000រៀល​ ​ដែល​ទើប​ចេញ​ថ្មី​កាលពី​ថ្ងៃទី7​ ​ខែតុលា​ឆ្នាំ2019​ ​នេះ​។​
រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បោះពុម្ព​ចេញផ្សាយ​នូវ​ក្រដាសប្រាក់​រៀល​គំរូ​ថ្មីនេះ​ ​ក្នុង​គោលបំណង​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ ​នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​ ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី29​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​
ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រួតជ្រាប​កាន់តែ​ច្បាស់​ ​អំពី​ក្រដាសប្រាក់​គំរូ​ថ្មី15,000រៀល​នេះ​ ​ធនាគារជាតិ​ ​នៃ​កម្ពុជា​ក៏បាន​ចេញប្រកាស​ពន្យល់​ពី​លក្ខណ​សម្គាល់​នៃ​ក្រដាសប្រាក់​ថ្មីនេះ​។​
ខាងក្រោម​នេះ​ ​ជា​ប្រកាស​របស់​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ស្តី​ពី​ប្រាក់​គំរូ​ថ្មី​ ​ប្រភេទ​ ​15,000រៀល​ ​ ​ ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​





Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post