On Facebook, civil songwriter Heng Sukata posted dozens of beautiful photos while she took a traditional Cambodian traditional costume The actress said that you were behind her beauty was known as a celebrity face in The artworld was not under that 10 years.
នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញតារាចម្រៀងនិយមលេងខ្លួនស៊ីវិល័យ ហង្ស សុជាតា បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ខណៈដែលនាងថតគ្រងឈុតសម្អាងការបែបប្រពៃណីខ្មែរ រហូតដល់ម្នាក់ៗសរសើរមិនដាច់ពីមាត់ថា នាងប្លែកស្អាត មើលមិនចង់ស្គាល់។ តារាស្រីរូបនេះបានប្រាប់ថា អ្នកនៅពីក្រោយភាពស្រស់ស្អាតរបស់នាង គឺគេស្គាល់ថាជាអ្នកកាន់មុខតារាល្បីឈ្មោះ ក្នុងពិភពសិល្បៈមិនក្រោម១០ឆ្នាំនោះ។
រូបថតសម្អាងការជាច្រើនសន្លឹក ដែលម្នាក់ៗលាន់មាត់សរសើរថា ហង្ស សុជាតា ស្អាតនេះ ត្រូវបានបង្ហោះដោយលោក នីសុខជា ដែលត្រូវគេស្គាល់ថា ជាអ្នកឯកទេសផាត់មុខកូនក្រមុំល្បីឈ្មោះមួយរូប។ លោកបានឱ្យដឹងថា ហេតុផលដែលលោកបង្ហោះរូបនាង គឺដោយសារតែ ហង្ស សុជាតា បានថតឈុតសម្អាងការឱ្យខ្លួន និងត្រូវបានលោកជាអ្នកផាត់មុខ ធ្វើសក់អោយដោយផ្ទាល់ដៃ។ លោកថា ពីមុនលោកគ្រាន់តែជាអ្នកផាត់មុខកូនក្រមុំ និងជាអ្នកផាត់មុខអ្នកសិល្បៈប៉ុណ្ណោះ ប៉ុន្តែដោយឯកទេសនេះ កាន់តែមានការទទួលស្គាល់ពីសង្គមផាត់មុខភាគច្រើន ទើបលោកសម្រេចចិត្តបោះទុមបើកសម្អាងការយីហោ”សុខជាសម្អាងការ” ស្ថិតនៅបុរីភ្នំពេញសុខសាន្ត គីឡូម៉ែត្រលេខ៦ ហើយក៏ពេញចិត្តយកតារាចម្រៀង កញ្ញា ហង្ស សុជាតិ ឱ្យថតសម្អាងឱ្យ ដោយសារតែធ្លាប់មុខកញ្ញា ហើយដឹងថាត្រេមុខនាងផាត់ឆាប់ប្លែក និងតែងឆាប់ឡើង។ លោកថា កញ្ញា ហង្ស សុជាតា មិនដែលថតសម្អាងការទេ ទើបនៅពេលគ្រងឈុតសម្អាងការ គែសូម្បីតែលោកក៏សរសើរថាប្លែក ហើយស្អាត។
លោក នី សុខជា បន្តថា ក្រៅពីហង្ស សុជាតា តារាចម្រៀង និងសិល្បការិនីល្បីៗជាច្រើនទៀត ជាពិសេស តារាដែលលោកធ្លាប់កាន់មុខឱ្យក៏នឹងត្រូវអញ្ជើញអោយមកថតសម្អាងការដូចគ្នានឹង ហង្ស សុជាតា ផងដែរ ដើម្បីបង្ហាញទឹកដៃផាត់មុខ និងបង្អួតឈុតថ្មីៗក្នុងសម្អាងការខ្លួនផង ក្នុងពេលបន្តបន្ទាប់៕