
ចាប់តាំងពីការបង្កើតរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ ត្រូវបានចាក់ដីបំពេញដើម្បីអភិវឌ្ឍន៍ឱ្យប្រែក្លាយទៅជារាជធានីយ៉ាងស្រស់ស្អាត ដូចពេលបច្ចុប្បន្ននេះ ។ រាជធានីភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី ១៥ នៅអំឡុងរជ្ជកាល ព្រះបាទស្រីសុរិយោព័រ (ពញាយ៉ាត) នៅពេលដែលព្រះអង្គបានបោះបង់ចោល រាជធានីអង្គរ ហើយបានទៅសាងសង់រាជធានីថ្មីមួយទៀត នៅទួលបាសានក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ តែព្រះអង្គបានគង់នៅទីនោះបានតែមួយឆ្នាំគត់ ដោយសារតែមានទឹកជំនន់នៅរដួវវស្សា ទើបព្រះអង្គបានផ្លាស់ប្តូរ និង កសាងរាជធានីថ្មីមួយទៀត តាមបណ្តោយមាត់ទន្លេចតុមុខ(ទន្លេមុខបួន)ក្នុង ឆ្នាំ ១៤៣៤ គឺជារាជធានីភ្នំពេញរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
ការកសាង និង អភិវឌ្ឍន៍រាជធានីភ្នំពេញ ចាប់តាំងពីករកើតដំបូងរហូតមកដល់បច្ចុប្បន្ន គឺការចាក់ដីបំពេញ ដោយសារភូមិសាស្ត្ររាជធានីភ្នំពេញ ជាប្រភេទដីទំនាប ដែលសម្បូរទៅដោយបឹង ។ ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ មានបឹងនៅក្នុងរាជធានីភ្នំពេញចំនួន ២៧ បឹង ត្រូវបានចាក់បំពេញដើម្បីក្លាយជារាជធានីភ្នំពេញ បឹងទាំងនោះរួមមាន៖
ទី១ បឹងកេងកង
ទី២ បឹងត្របែកខាងជើង
ទី៣ បឹងត្របែកខាងត្បូង
ទី៤ បឹងរាំង
ទី៥ បឹងកក់
ទី៦ បឹងទំពន់
ទី៧ បឹងជើងឯក
ទី៨ បឹងព្រលិត
ទី៩ បឹងកប់ស្រូវឬបឹងតាមោក
ទី១០ បឹងប្រា
ទី១១ បឹងពោងពាយ
ទី១២ បឹងបាយ៉ាប
ទី១៣ បឹងសាឡាង
ទី១៤ បឹងស្នោ
ទី១៥ បឹងតាម៉ាត
ទី១៦ បឹងឈូក
ទី១៧ បឹងឈូកឬត្រពាំងឈូក
ទី១៨ បឹងឈូក
ទី១៩ បឹងក្រពើ
ទី២០ បឹងទួលពពែ
ទី២១ បឹងរាជសីហ៍
ទី២២ បឹងអូរអង្កាម
ទី២៣ បឹងខាំពង
ទី២៤ បឹងទទឹងថ្ងៃ ឬបឹងចុងជញ្ជីង
ទី២៥ បឹងក្បាលដំរី
ទី២៦ បឹងសំរោង
និង ទី២៧ បឹងកន្សែង ។
បច្ចុប្បន្នក្នុងចំណោមបឹងទាំងនោះ នៅសល់តែបឹងចំនួន៤ ប៉ុណ្ណោះគឺបឹងត្របែក ,បឹងកប់ស្រូវ ,បឹងទំពន់ និង បឹងជើងឯក ដែលនៅមានរូបរាង ប៉ុន្តែបឹងទំពន់ និងបឹងជើងឯកនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៏ដែលបាន និងកំពង់លុបបឹងនេះជាបន្តបន្ទាប់ ៕
Tags:
ពត៌មានជាតិ