Instagram នឹងអាចបង្ហោះរូបភាពជាច្រើន គ្មានបញ្ហាទេ


បណ្ដាញ​សង្គម​ ​Instagram​ ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្ហោះ​រូបភាព​ ​(Upload)​ ​ម្ដង​មួយ​សន្លឹក​នោះ​ ​ជិត​ចេញ​មុខងារ​ថ្មី​ដែល​អាច​ឲ្យ​បង្ហោះ​ម្ដង​ច្រើន​សន្លឹក​ ​ឬ​ជា​ប្រភេទ​ ​Album​ ​តែ​ម្ដង។

មុខងារ​ថ្មី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ ​(Beta Version)​ ​លើ​ ​App​ ​របស់​ ​Android​ ​ហើយ​អ្នក​ប្រើប្រាស់​ទូទៅ​ក៏​អាច​ទាញ​យក​មក​សាកល្បង​ប្រើ​ ​ប៉ុន្តែ​ ​Beta Version​ ​គ្រាន់​តែ​អាច​ជ្រើសរើស​រូប​ច្រើន​សន្លឹក​ ​និង​កែច្នៃ​ពណ៌​ ​តែ​មិន​ទាន់​អាច​បង្ហោះ​នៅ​ឡើយ​ទេ។ Instagram​ ​មិន​បាន​បង្ហាញ​ពី​ពេល​ជា​ផ្លូវការ​មុខងារ​ថ្មី​នេះ​នៅ​ឡើយ​ទេ​ ​តែ​គេ​ជឿ​ថា​អាច​ក្នុង​ពេល​ឆាប់​ៗ។
ដោយ​ឡែក​នា​ពេល​បច្ចុប្បន្ន​ ​ប្រិយមិត្ត​ដែល​ចង់​បង្ហោះ​រូប​ម្ដង​ ​៣​ ​ទៅ​ ​៤​ ​សន្លឹក​ចូល​ ​Instagram​ អាច​ប្រើ​ជា​មួយ​មុខងារ​ ​Layout​ ​ដែល​មាន​ស្រាប់​ក្នុង​ ​Instagram​ ​តែ​ម្ដង៕

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post