រថយន្តឆ្លាតវៃមួយគ្រឿងបានបុកម៉ូតូបណ្តាលឱ្យស្លាប់ និងប្រហែល 10 នាក់រងរបួស!

នៅ​មុន​នេះ​បន្តិច​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​១០​នាក់ បាន​ស្លាប់ និង​របួស​នៅ​កន្លែង​កើតហេតុ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេ​បាក់ ខណ្ឌចំការមន​(​ខាង​មុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុស្ថាបនា​)​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ បណ្ដាល​មក​ពី​រថយន្ដ​ឆ្លាមបាន​ធ្វើការ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​ស្លាប់​៣​នាក់(​ស្រី​២​និងប្រុស​ម្នាក់​) ព្រមទាំង​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ទៀត​។ ចំនែកឯ​ជន​បង្ក​ហេតុដែល​ជា​អ្នកបើករថយន្តឆ្លាមនោះគឺ ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ នាំ​គ្នា​ព្រួត​វាយ​នៅសល់តែដង្ហើមចង្រិតប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ចបានរំដោះជនបង្កហេតុមករក្សាទុកនៅនគរបាលអធិការខណ្ឌ​ចំការមនហើយ។




Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post