At least seven people have been killed and 17 others wounded after an attack between prisoners last Tuesday into Pavón prison of the capital of Guatemala.
According to officials, the incident first occurred because of an argument between two prisoners until it reached a battle, in that an inmate had a drunken substance inside. The quarrel reaches a shootout until there is unrest in a prison where prisoners rule for eight hours, but then 1,500 police and soldiers were reached Sent to jail to stop the violent and back control of it.
យ៉ាងហោចណាស់មនុស្ស ៧នាក់ ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតរងរបួសក្រោយផ្ទុះការបាញ់ប្រហាររវាងអ្នកទោសកាលពីថ្ងៃអង្គារកន្លងទៅនៅក្នុងគុក Pavón នៃរដ្ឋធានីនៃប្រទេសហ្គាតេម៉ាឡា។
យោងតាមមន្ត្រីឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដំបូងដោយសារជម្លោះរវាងអ្នកទោសពីរនាក់រហូតឈានដល់ការវាយតប់គ្នាក្នុងនោះអ្នកទោសម្នាក់មានសារធាតុស្រវឹងនៅក្នុងខ្លួន។ ជម្លោះឈានដល់ការបាញ់ប្រហារគ្នា រហូតធ្វើឲ្យមានភាពចលាចលក្នុងគុកដែលពួកអ្នកទោសគ្រប់គ្រងគុកអស់រយៈពេល ៨ម៉ោង។ ប៉ុន្តែក្រោយមក ប៉ូលិសនិងទាហានចំនួន ១ ៥០០នាក់ ត្រូវបានបញ្ជូនទៅកាន់គុកដើម្បីបញ្ឈប់អំពីហិង្សា និងគ្រប់គ្រងគុកវិញ។
គួរឲ្យដឹងថា គុក Pavón មានអ្នកទោសយ៉ាងហោច ៤ ០០០ នាក់ ដោយកាលពីសាងសង់លើកដំបូងក្នុងឆ្នាំ ១៩៧០ សម្រាប់ដាក់អ្នកទោសត្រឹម ១ ០០០ នាក់ប៉ុណ្ណោះ៕
ប្រភព៖ BBC