អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងពីការកែសម្រួល ការផ្ដល់ជូនលិខិតឆ្លងដែនទៅកាន់ប្រជាពលរដ្ឋ។ ចាប់ពីស្អែកនេះទៅ ពោលគឺថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨នេះតទៅ រយៈពេលនៃការផ្ដល់ជូនលិខិតឆ្លងដែនត្រូវកែប្រែដូចខាងក្រោមនេះ៖
សម្រាប់មនុស្សចាស់ (រយៈពេល១០ឆ្នាំ)
១. សេវារយៈពេល ១៥ថ្ងៃ តម្លៃ ០១ក្បាល ១០០ដុល្លារអាមេរិក
២. សេវារយៈពេល ៧ថ្ងៃ តម្លៃ ០១ក្បាល ១៥០ដុល្លារអាមេរិក
៣. សេវារយៈពេល ១ថ្ងៃ តម្លៃ ០១ក្បាល ២០០ដុល្លារអាមេរិក
សម្រាប់កូនក្មេង (រយៈពេល១០ឆ្នាំ)
១. សេវារយៈពេល ១៥ថ្ងៃ តម្លៃ ០១ក្បាល ៨០ដុល្លារអាមេរិក
២. សេវារយៈពេល ៧ថ្ងៃ តម្លៃ ០១ក្បាល ១២០ដុល្លារអាមេរិក
៣. សេវារយៈពេល ១ថ្ងៃ តម្លៃ ០១ក្បាល ១៦០ដុល្លារអាមេរិក
បន្ថែមលើពីនេះទៀត ទីតាំងធ្វើលិខិតឆ្លងដែន នឹងត្រូវដំណើរការ៣កន្លែងផ្សេងទៀត នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៦ ខែមិថុនា នេះតទៅដូចខាងក្រោមនេះ៖
- ខេត្តបាត់ដំបង៖ នៅដីឡូតិ៍លេខ F29 ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ។ ទូរសព្ទទំនាក់ទំនង៖ ០៧០ ៨៦៨ ៦៨៨។
- ខេត្តបន្ទាយមានជ័យ៖ ផ្ទះលេខ៥២-៥៤ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទូរសព្ទទំនាក់ទំនង៖ ០៦១ ២១១ ១៩៨។
- ខេត្តកោះកុង៖ ស្ថិតនៅភូមិលេខ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ទូរសព្ទទំនាក់ទំនង៖ ០៨១ ៨៤៤ ៨១២៕
Tags:
ពត៌មានជាតិ