
ក្នុងសេចក្ដីជូនដំណឹងមួយចុះផ្សាយនៅថ្ងៃនេះ អគ្គិសនីកម្ពុជាថានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួននៅថ្ងៃផ្សេងៗគ្នាតែមានរយៈពេល១០ម៉ោងដូចគ្នាពីម៉ោង៧ព្រឹក ដល់ម៉ោង១៧ ល្ងាច ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នេះ។
បើតាមសេចក្ដីជូនដំណឹងការផ្អាកនេះមានធ្វើនៅផ្នែកខ្លះនៃខណ្ឌកំបូល ខណ្ឌសែនសុខ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងឃុំខ្លះទៀតក្នុងស្រុកអង្គស្នូលខេត្តកណ្ដាលសម្រាប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វិញផ្អាកនៅសង្កាត់ខ្លះក្នុងខណ្ឌចំការមន ដង្កោរ និងពោធិ៍សែនជ័យ។
ដោយឡែកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វិញអគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ខ្លះក្នុងខណ្ឌសែនសុខ ពោធិ៍សែនជ័យ ដង្កោ និងខណ្ឌឫស្សីកែវ។
នៅថ្ងៃទី១២ ខែឧសភា វិញនឹងផ្អាកនៅក្នុងតំបន់ខ្លះក្នុង ខណ្ឌសែនសុខ ពោធិ៍សែនជ័យ និងខណ្ឌកំបូល៕
សូមអានលម្អិតទីនេះ


Tags:
ពត៌មានជាតិ