
កាលពីដើមឆ្នាំនេះ ជនល្មើសដែលបានគេចខ្លួនជាង២០ឆ្នាំក្នុងទឹកដីដែលមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់ ត្រូវបានចាប់ខ្លួនបានសម្រេច។ នេះគឺជាលទ្ធផលនៃការរីកចម្រើនលើបច្ចេកវិទ្យាចំណាំអត្តសញ្ញាណ គួបផ្សំនឹង AI ដែលបង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យា DeepGlint ក្នុងក្រុងប៉េកាំង។
ផ្អែកតាមព័ត៌មានពី DeepGlint ដែលចេញផ្សាយកាលពីថ្មីៗនេះបានឲ្យដឹងថា បច្ចេកវិទ្យានេះបង្កើតឡើងដោយផ្អែកលើទម្រង់ភ្នែករបស់មនុស្ស។ រូបភាពនៃមនុស្ស ឬ វត្ថុនឹងត្រូវថតទុក រួចធ្វើការវិភាគ ពីចម្ងាយរហូតដល់ ៥០ ម៉ែត្រ។ បច្ចេកវិទ្យាវិភាគបែប 3D នឹងវិភាគលើរូបភាព រួចឲ្យដំណឹងដល់សមត្ថកិច្ចប្រសិនបើចាំបាច់។

បច្ចុប្បន្ននេះក្រុមហ៊ុន DeepGlint និងក្រុមហ៊ុនចិនផ្សេងទៀតដូចជា SenseTime Group និង Yitu បានបង្កើតនូវអង្គភាពអភិវឌ្ឍន៏ Software ដែលវិភាគលើអត្តសញ្ញាណរបស់មនុស្ស។ ការបង្កើតអង្គភាពនេះគឺក្នុងគោលបំណងជួយដល់សមត្ថកិច្ចប្រយុទ្ធប្រឆាំងនឹងបទល្មើស និងសម្រាប់វិស័យសុខភាពផងដែរ។
យ៉ាងណាក្ដី ការបង្កើតបច្ចេកវិទ្យានេះប្រឈមមុខនឹងឧបសគ្គពីអង្គការសិទ្ធមនុស្ស។ របាយការណ៍ពីអង្គការមួយក្នុងប្រទេសចិន បានលើកឡើងថាសមត្ថកិច្ចរបស់ខេត្ត Xinjiang បានប្រើប្រាស់កម្មវិធីចំណាំអត្តសញ្ញាណលើទូរសព្ទ ដើម្បីតាមដានប្រជាពលរដ្ឋ ដែលជាការល្មើសនឹងសិទ្ធិសេរីភាពរបស់បុគ្គល៕
Tags:
បច្ចេកវិទ្យា