3 pieces of perfume kong chan srey mom bridegrooms are not unusual!

The popular actress is Ms. Sang Chan Girl, as well as a star popular with Civil Living Significantly, when her family life was also very happy from day to day.
In fact, speaking of the beauty as well as the dressing styles of this modern mother every time you attend the event, she always sees that she always is Clean regularly, whether she is made up or decorated, she is always admired and always impressed What is more special, fans are fond of the contemporary jewellery suits that the galaxy is wearing They have been very beautiful, and prices are also unusual.
តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពគឺអ្នកនាងគង់ ចាន់ស្រីមុំ ព្រមទាំងជាតារាដែលនិយមដោយការរស់នៅស៊ីវិល័យគួរឲ្យកត់សម្គាល់ ស្របពេលជីវិតគ្រួសាររបស់នាងក៏មានសុភមង្គលខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ជាក់ស្តែងបើនិយាយពីសម្រស់ក៏ដូចជាស្ទីលតែងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះ រាល់ពេលចូលរួមកម្មវិធីម្តងៗឃើញថានាងតែងតែស្អាតជាប្រចាំ មិនថាការផាត់មុខឬតែងខ្លួននោះឡើយគឺនាងតែងតែត្រូវបានមហាជនកោតសរសើរ និងមានការចាប់អារម្មណ៍ជានិច្ចរាល់ការចូលរួមកម្មវិធីតូចធំជាច្រើន។ អ្វីដែលពិសេសជាងនេះអ្នកគាំទ្របានចាប់ចិត្តស្រលាញ់ នូវឈុតគ្រឿងអលង្កាទាន់សម័យដែលតារាស្រីរូបនេះពាក់ចូលរួមកម្មវិធីកាលពីពេលថ្មីៗកន្លងទៅនេះ។ គ្រឿងលម្អរទាំងនោះពិតជាស្រស់ស្អាតខ្លាំងណាស់ រីឯតម្លៃក៏ថ្លៃមិនធម្មតាផងដែរ។
បើតាមសម្តីរបស់ម្ចាស់ហាងលក់ពេជ្រ និងគ្រឿងអលង្កា ប្រាសាទពេជ្រ ដែលជាអ្នកច្នៃម៉ូដគ្រឿងអលង្កាឲ្យស្រីមុំ បានប្រាប់អោយដឹងថា៖
«គ្រឿងពេជ្រ ៣ឈុតដែលនាងបានពាក់ទាំងឈុតៗដ៏ចែងចាំង និងស្រស់ស្អាត វាពិតជាមានតម្លៃថ្លៃ ដូចជាៈ -ឈុតទី១ដែលមានក្រវិលពេជ្រ ១០ ០០០ ដុល្លារ ខ្សែកស្វារ៉េរំយោលពេជ្រ ២ ៥០០ដុល្លារ និងកដៃពេជ្រ ៨ ០០០ ដុល្លារ តម្លៃសរុបក្នុង១ឈុត ៤៣ ០០០ ដុល្លារ។ -ឈុតទី២ ជាកងដៃដាំពេជ្របូជួរមានតម្លៃ ១៤ ០០០ ដុល្លារ។ -ឈុតទី៣ មាន៤ម៉ូត ខ្សែកស្វារ៉េពេជ្រ ៣០ ០០០ ដុល្លារ ក្រវិលពេជ្រ ១២ ០០០ ដុល្លារ កងដៃពេជ្រ ១០ ០០០ ដុល្លារ នាឡិកាដាំពេជ្រ ៦ ៥០០ ដុល្លារ សរុបតម្លៃ ៥៨ ៥០០ ដុល្លារ។
បើសរុបតម្លៃ៣ឈុតទាំងអស់ ១១៥ ៥០០ ដុល្លារ ហើយតារាស្រីរូបនេះក៏ជាអតិថិជនប្រចាំហាងលោកស្រីផងដែរ។
យ៉ាងណាមិញទាក់ទង នឹងការឆ្លើយតបពីតម្លៃផ្ទាល់ ម្ចាស់ហាងគ្រឿងពេជ្រខាងលើបានបញ្ជាក់បន្ថែមថា តារាស្រីរូបនេះពូកែរើសម៉ូដខ្លាំងណាស់ សំខាន់ឲ្យតែស្អាត និងមិនជាន់ម៉ូដគ្នា នាងមិនស្ទាក់ស្ទើរ​ក្នុង​ការកុម្ម៉ង់ទិញទេ ហើយជាអតិថិជនម្នាក់ដែលស្រួល ហើយ ថែមទាំំងជួយប្រម៉ូតឲ្យហាងអ្នកស្រីទៀត៕
ឈុតទី១-មាន៣ម៉ូដ​:​ ក្រវិលពេជ្រ ខ្សែកស្វារ៉េរំយោលពេជ្រ និងកដៃពេជ្រ តម្លៃសរុបក្នុង១ឈុត ៤៣ ០០០ ដុល្លារ។
ឈុតទី២ ជាកងដៃដាំពេជ្របូជួរមានតម្លៃ ១៤ ០០០ ដុល្លារ​ ហាងគ្រឿងអលង្កា ប្រាសាទពេជ្រ ។
ឈុតទី៣ មាន ៤ម៉ូដ ខ្សែកស្វារ៉េពេជ្រ ក្រវិលពេជ្រ កងដៃពេជ្រ និងនាឡិកាដាំពេជ្រ សរុបតម្លៃឈុត ៥៨ ៥០០ ដុល្លារ។



Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post