រឿងនេះហាក់ដូចជាត្រូវបានបំភ្លេចដោយយុវជន! សូមលើកទឹកចិត្តសិល្បករក្នុងរឿងភាគកម្ពុជារបស់យើងផងដែរ


វិស័យល្ខោនបាសាក់ សូមចិត្តបងប្អូនខ្មែរ ជួយគិតប្រយ័ត្នបាត់បង់ ប្រយ័ត្នធ្លាក់ចុះខ្លាំង បើមិនខិតខំផ្សព្វផ្សាយ ល្ខោនបាសាក់ខ្មែរមានតាំងពីយូរយារណាស់មកហើយពិសេស វិន័យ សិលធម៌សិល្បករ ធ្លាក់ចុះ អោយតម្លៃតែសិល្បៈសហសម័យពេក ឯ សិល្បៈបុរាណ ដើររំលង កម្មវីធីនានាតាមទូរទស្សន៍ហាក់មិនសូវអើពើ បណ្តាញផ្សព្វផ្សាយម្តងម្កាល បងប្អូនយុវជនមិនសូវយល់ច្បាស់ ពីវប្បធម៌ល្ខោនបុរាណខ្មែរ អ្នកលេងហ្វេសប៊ុកឃើញរូបភាពល្ខោនបាសាក់ឬវិដេអូល្ខោន ស៊ែរតិចតួច ខ្លះទៀតបែជាមិនខ្ចីស៊ែរ។
ខ្លះថាស្រលាញ់អោយរួចតែពីមាត់ រីអ្នកជួលល្ខោនបាសាក់សម្តែងតាមវត្ត ខ្លះអោយតម្លៃថោកៗ ហើយចង់បានល្ខោនល្អមើល តថ្លៃដូចថ្លៃលក់ត្រីតាមផ្សារ អញ្ចឹងខ្លះថាស្រលាញ់អោយរួចតែពីមាត់ រីអ្នកជួលល្ខោនបាសាក់សម្តែងតាមវត្ត ខ្លះអោយតម្លៃថោកៗ ហើយចង់បានល្ខោនល្អមើល តថ្លៃដូចថ្លៃលក់ត្រីតាមផ្សារ អញ្ចឹង អ្នកប្រឹងសម្តែងរាល់យប់ខិតខំក្រាញ់ននាលសម្តែងមិនគិតនឿយហត់ មិនគិតកម្រៃតិចតួច ពួកគាត់ គិតតែម្យាងគឺខ្លាចបាត់បង់ល្ខោនបាសាក់ខ្មែរ។

អរណគុណវង់ល្ខោនបាសាក់អុលសំអាង វង់ទី១ រាជធានីភ្នំពេញណាស់ លោកបានខិតខំបណ្តុះបណ្តាលសិល្បករថ្មីៗបានច្រើន មានតួឯក តួយក្ស យក្សយក្ខិណី តួត្លុក ជាច្រើន ហើយសម្តែងចំទំរង់ល្ខោនបាសាក់បានល្អ ទាំងសម្លេងនិយាយ ការច្រៀងបាសាក់ បើសម្តែងរឿងបុរាណចំរឿងបុរាណ សូមកោតសរសើរលោកប្រធានដឹកនាំក្រុមល្ខោនបាសាក់លោកអុល សំអាង។អ្នកសម្តែល្ខោនបាសាក់ខ្លះក៍រួមចំណែកខុសដែរ គឺដើរជ្រេតម្លៃគ្នាដេញថ្លៃគ្នា បង្កើតវង់ល្ខោនឬក្រុមល្ខោនអត់សុំច្បាប់វប្បធម៌។ ពិសេសដើរតែអូសទាញដៃទ្រ តួសម្តែងរបស់គេ យ៉ាងឥតអៀនខ្មះកោតក្រែងចិត្តគេជាទង្វើអាក្រក់។
ដើម្បីរួមចំណែកបន្ថែមសូមបងមហាជនខ្មែរជួយសបព្រោះផ្សព្វផ្សាយបន្ត អោយប្រជាជនកាន់តែជ្រោតជ្រៀបអំពីល្ខោនបាសាក់ជាតិបន្តទៅទៀតព្រោះជាសម្បត្តិដូនតាយើង កុំឲ្យបាត់បង់។








សង្ឃឹមថាមហាជននៅក្នុងបណ្តាញសង្គម ក្រសួង និងថ្នាក់ដឹកនាំ កម្មទូរទស្សលោកជួយដល់សិល្បៈល្ខោនបាសាក់ផងទៅ៕

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post