Senior Health Ministry officials have called on people to be vigilant for disease Seven faces that are often born in the rainy season, while autumn comes in.
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងចំនួន៧មុខ ដែលតែងតែកើតញឹកញាប់នៅក្នុងរដូវភ្លៀង ខណៈរដូវវស្សា បានឈានចូលមកដល់នោះ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺ៧មុខដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងនេះរួមមាន៖ ជំងឺគ្រុនឈាម គ្រុនចាញ់ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូដែលឆ្លងពីទឹកនោមសត្វកណ្តុរធ្វើឲ្យអ្នកជំងឺខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យប្រជាពលរដ្ឋត្រូវរក្សាអាវភ្លៀងឆ័ត្រ និងស្បែកជើងលុយទឹក ងូតទឹកក្រោយពីត្រូវទឹកភ្លៀង ផឹកទឹកក្តៅអ៊ុនៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគអាហារណាដែលមានជីវជាតិ និងមានអនាម័យដូចជា វីតាមីនសេរួមមាន ផ្លែត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ និងបន្ថែពណ៌បៃតងចាស់ដូចជា ផ្ទីស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្ដែកកួរ និងប៉េងប៉ោះជាដើម។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ចំពោះអ្នកជំងឺផ្តាសាយធំ ត្រូវពាក់ម៉ាស់ ឬរុំក្រមា ឬកន្លែងនៅមាត់ពេលក្អក ឬកណ្ដាស់ បរិភោគទឹកយ៉ាងតិច២លីត្រក្នុង១ថ្ងៃ ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកឡើយនិងត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ និងទឹក ដើម្បីជៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារ អ្នកដទៃ និងហាមក្អកដាក់បាតដៃ ព្រោះវាអាចឆ្លងទៅអ្នកដទៃទៀតបានតាមរយៈការចាប់ដៃឬចាប់របស់ផ្សេងៗ។ អ្នកនាំពាក្យរូបនោះបានបញ្ជាក់ទៀតថា ជាងនេះទៅទៀត ត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លាដូចជាសំបកកង់ សំបកកង់ឡាន ត្រឡោកដូង និងវត្ថុដែលអាចដក់ទឹកបានដើម្បីការពារកុមារពីជំងឺគ្រុនឈាម។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្លាប់មានប្រសាសន៍ថា នៅក្នុងរដូវវស្សាក្រសួងតែងតែជំរុញឲ្យមន្ត្រីពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋជាប្រចាំ ដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺតម្កាត់ផ្សេងៗ ពិសេសជំងឺផ្ដាសាយ ដែលតែងតែកើតជាញឹកញាប់នៅក្នុងរដូវភ្លៀងធ្លាក់នេះ។ លោករដ្ឋមន្ត្រីបានណែនាំថា ក្នុងករណីមានបញ្ហាសុខភាពដូចជា គ្រុនក្ដៅដោយមានកម្ដៅលើសពី៣៨អង្សា ឈឺ.ក ក្អកស្ងួត ត្រូវប្រើថ្នាំបញ្ចុះកម្ដៅ ផឹកទឹកឲ្យបានច្រើន និងកាត់បន្ថយការហាត់ប្រាណហើយក្នុងករណីប្រើថ្នាំបញ្ចុះកម្ដៅហើយ នៅតែមិនបានធូរស្បើយទៀតនោះ ត្រូវរួសរាន់ទៅរកការពិគ្រោះ និងព្យាបាលជំងឺជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុតដើម្បីទទួលបានការព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។ យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា រដូវវស្សានៅឆ្នាំនេះ បានឈានចូលមកដល់នៅសប្ដាហ៍ទី៣ នៃខែឧសភានេះហើយ ដែលបណ្តាលឲ្យមានភ្ញៀវធ្លាក់ជោកជាំជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះផងដែរ៕

Tags:
News Nation