ប្រយ័ត្ន !! ឪពុកម្តាយត្រូវដឹងថា តើពួកគេឃើញកូនរបស់ពួកគេមានរន្ធបែបនេះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ !!

យោងតាម​គណនីហ្វេស​ប៊ុក​ឈ្មោះ Monique បាន​ចែករំលែក​រឿងដ៏រន្ធត់ចិត្តមួយ ដើម្បីជាការដាស់តឿន​ដល់មិត្តៗ​អ្នកនិយម​លេងហ្វេសប៊ុកទាំងគ្នា អោយបានដឹង អំពីជំងឺប្លែកៗ​ដែលកើតមានឡើងចំពោះក្មេងៗ ។ ស្ត្រីរូបនោះ​បានអោយដឹងថា នាងប្រទះ​ឃើញមាន រន្ធតូចៗចំនួន ៤ នៅលើក្បាល ទ្រូង ជើង ហើយនឹងដៃកូនរបស់នាង ។ ដំបូងឡើយនាងគិតថា វាគ្រាន់តែជាបូសធម្មតា​តែប៉ុណ្ណោះ ហើយវាប្រហែលជា​នឹង​បាត់ទៅវិញ​​ ប៉ុន្តែការពិត​ទៅវា​មិនមែនជាបូសនោះទេ ។

បើយោង​តាមការ​រៀបរាប់​របស់នាង បានប្រាប់​អោយដឹងថា កូនរបស់នាង​តែងតែ​ត្អូញថា ឈឺនៅត្រង់ជើង ទ្រូង ក្បាល ហើយនឹងម្រាមដៃ ដែលមានរន្ធតូចៗនោះ ប៉ុន្តែនាងគ្រាន់តែអោយថ្នាំបំបាត់ការ​ឈឺចាប់ទៅ​កូនលេប តែប៉ុណ្ណោះ ។ ស្ត្រីជាម្តាយរូបនោះ បានប្រាប់អោយ​ដឹងទៀតថា ៣ ថ្ងៃក្រោយមក នាងបានឃើញរន្ធតូចៗ​ទាំងនោះ ចាប់ផ្តើមចេញមុខ ហើយ​នាងក៏បាន​ច្របាច់វា ដើម្បីអោយ​ចេញខ្ទុះ ប៉ុន្តែអ្វីដែល​ធ្វើអោយ​នាងមាន​ការភ្ញាក់ផ្អើលនោះគឺ ដង្កូវបាន​ចេញពីក្នុងរន្ធទាំងនោះទៅវិញ ចំនួន ៤ ក្បាល ។ នាងក៏បាន​ទូរស័ព្ទ​ទៅកាន់​គ្រូពេទ្យ ដែលតែងតែ​ព្យាបាលកូន​របស់នាង រាល់ពេលកូនរបស់នាងឈឺ ។ លោកគ្រូពេទ្យ​បានប្រាប់​នាងអោយ​ធ្វើការ​លាងដំបៅ ជាមួយនឹង​ថ្នាំសម្លាប់មេរោគ ។ គ្រូពេទ្យ​បានប្រាប់​​នាង​អំពី​ស្ថានភាព​ស្បែកម្យ៉ាង ដែលបណ្តាលមកពី Cordylobia Anthropophaga (Tumbu Fly រឺរុយផ្លែស្វាយ) ។

វាអាច​កើតមាន​ឡើងគ្រប់​មនុស្សទូទៅ ។ ជាពិសេសនៅ​ពេលសម្លៀក​បំពាក់សើម ហាលនៅខាងក្រៅ ហើយរុយ​ពងដាក់​ខោអាវ​ទាំងនោះ រឺខោអាវជ្រុះទៅលើស្មៅ ដែលត្រូវបាន​រុយពងដាក់ ។ នៅពេលដែល​អ្នកពាក់ខោអាវ​ទាំងនោះ ពងរុយនឹង​ចូលទៅ​ក្នុងស្បែករបស់អ្នក ហើយវាក៏នឹងកកើតទៅជាដង្កូវនៅក្នុងស្បែក ។ យប់ឡើងវានឹងធ្វើចលនា ដែលជាហេតុធ្វើ​អោយ​កូន​របស់នាងឈឺចាប់ហើយយំមិនបាត់។

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post