
តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ ខេមរា គូប៉ូតា បានសរសេររៀបរាប់ថា៖ «ដេកពេទ្យ៩ថ្ងៃចេញវិក្កយបត្រ ៥២០០$ ជំងឺគ្រុនឈាម ជួយឲ្យគាត់ល្បីផងបងប្អូនជិតផ្សារឌុយមិច»។ ក្នុងវីដេអូខ្លីបប្រមាណ៧នាទីបានឲ្យដឹងថា កាលដើមឡើយពេលម្ដាយអ្នកជំងឺឃើញវិក្កយបត្រអស់ប្រាក់ច្រើនបែបនេះ ក៏សួរទៅគ្រូពេទ្យឲ្យចុះថ្លៃ តែត្រូវស្ត្រីម្នាក់និយាយខ្លាំងៗថា «កូនឈឺអស់១០ថ្ងៃពេញមិនមែនបួនប្រាំថ្ងៃទេ ប្រើសុទ្ធតែថ្នាំថ្លៃៗ ស្គាល់ហើយអ្នកខេត្តពេទ្យមើលជំងឺជាហើយកុំចង់ធ្វើបាបពេទ្យ!» គ្រូពេទ្យបន្ថែមថាប្រើសុទ្ធតែថ្នាំថ្លៃៗ ក្នុងមួយថ្ងៃ៣០០$ ហើយនៅមាន ថ្នាំបន្ថែមផ្សេងៗទៀត។
គ្រូពេទ្យបានបន្ថែមទៀតថា «អ៊ីឯងពេលកូនឈឺដំបូងប្រាប់ថា អស់ប៉ុន្មានអស់ទៅឲ្យតែកូនជា តែពេលកូនជាហើយស្រែកថាអស់ថ្លៃ»។ បន្ទាប់ពីវីដេអូត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់បានចែករំលែក ហើយអ្នកខ្លះបានបញ្ចេញមតិយោបល់ថា លោកគ្រូពេទ្យ! ទោះប្រើថ្នាំថ្លៃបែបណាក៏មិនអស់ដល់ ៥២០០$ដែរ បើគ្រាន់តែជំងឺគ្រុនឈាមនោះ ឯអ្នកខ្លះទៀតថាជំងឺគ្រុនឈាមកូនគាត់មើលអស់តែ៤០$ ផង ហើយពេទ្យឯកជនទៀត៕ អត្ថបទ៖និស្ស័យ
Tags:
ពត៌មានជាតិ