
iPad Pro ស៊េរីឆ្នាំ ២០១៨ មានប្រភេទអេក្រង់ទំហំ ១១ អុីញ និងប្រភេទអេក្រង់ទំហំ ១២,៩ អុីញ ជា iPad ដែលមានទំហំអេក្រង់ពេញ រួមជាមួយកម្រាស់ត្រឹមតែ ៥,៩ ម.ម ប៉ុណ្ណោះ។
ជាលើកដំបូង iPad Pro មានបំពាក់នូវមុខងារស្កេនមុខ Face ID ដែលប្រើសម្រាប់ដោះសោដោយស្កេនផ្ទៃមុខ។ កំពុងលក់នៅលើទីផ្សារមានទាំងប្រភេទប្រើស៊ីម និងប្រើ Wi-Fi។
ខាងក្រោមនេះជាតម្លៃ iPad Pro ស៊េរីឆ្នាំ ២០១៨ ថ្មីកំពុងលក់លើទីផ្សារ៖
iPad Pro ស៊េរីឆ្នាំ ២០១៨ នេះក៏មានប្រព័ន្ធ Bluetooth 5.0, បច្ចេកវិទ្យា Smart HDR លើកាមេរ៉ា Selfie ខាងមុខ, ដុំសាកថ្ម ១៨ វ៉ាត់, កាមេរ៉ាខាងក្រោមកម្រិត ១២ MP មានបច្ចេកវិទ្យា Smart HDR, មិនមានរន្ធដោតកាស និងមុខងារពិសេសៗជាច្រើនទៀត៕
សូមបញ្ជាក់ថា៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សារក្នុងស្រុក។
Tags:
បច្ចេកវិទ្យា