This is your special day, so you can't play, always remember in your heart that it must be clean Every point from head to toe. But remind it a little clear, not to be tomorrow It is as clean as the mouth must be practiced, and the practice is done before dinner Getting married until the wedding day arrives (the longer it starts). Watch a little bit, what to do?
នេះគឺជាថ្ងៃពិសេសរបស់អ្នកហើយ ដូច្នេះធ្វើលេងៗមិនបានទេ ត្រូវតែចាំជាប់ក្នុងចិត្តជានិច្ចថា ត្រូវតែស្អាតឱ្យអស់ដៃគ្រប់ចំណុច តាំងពីក្បាលដល់ចុងជើង។ ប៉ុន្តែសូមរំឭកឱ្យច្បាស់បន្តិចសិន មិនមែនថាចង់ស្អាតក៏ស្អាតបានដូចមាត់នោះទេ គឺត្រូវតែមានការអនុវត្តផងដែរ ហើយការដែលអនុវត្តនោះគឺត្រូវធ្វើឡើងមុនថ្ងៃរៀបការរហូតដល់ថ្ងៃរៀបការចូលមកដល់ (ចាប់ផ្តើមធ្វើមុនបានកាន់តែយូរកាន់តែល្អ)។ មើលបន្តិចមើល៍ ត្រូវធ្វើដូចម្តេចខ្លះទៅ?
សក់ : សក់គឺជាផ្នែកមួយដ៏សំខាន់ក្នុងការតុបតែងនៅក្នុងថ្ងៃរៀបការ ហើយវាក៏អាចទទួលរងនូវការបំផ្លាញខ្លាំងផងដែរ ព្រោះអ្នកត្រូវធ្វើម៉ូដសក់ជាច្រើនម៉ូដ ដូច្នេះការមើលថែសុខភាពសក់ឱ្យបានល្អមុនថ្ងៃសំខាន់របស់អ្នកចូលមកដល់គឺជារឿងចាំបាច់មួយសម្រាប់កូនក្រមុំគ្រប់រូប។ អ្នកជំនាញបាននិយាយថា ដើម្បីថែរក្សាសក់ឱ្យមានសុខភាពល្អ និងស្រស់ស្អាត គឺមិនមានអ្វីល្អជាងការទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន B នោះទេ ពីព្រោះថាវីតាមីនប្រភេទនេះអាចធ្វើឱ្យសក់របស់អ្នកភ្លឺរលោងបែបធម្មជាតិពីខាងក្នុងមក។ ប្រេងពីធម្មជាតិក៏ជាជំនួយការដ៏ល្អសម្រាប់ការថែរក្សាសក់របស់អ្នកដូចគ្នាដែរ។
ផ្ទៃមុខ : មានវិធីសាស្ត្រថែរក្សា និងកែខៃសម្រស់ផ្ទៃមុខជាច្រើន ដែលអ្នកអាចយកមកអនុវត្ត សូមជ្រើសរើសវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់ចំពោះសភាពស្បែករបស់អ្នកដូចជា ការបិទម៉ាសតាមបែបធម្មជាតិ ការចំហុយផ្ទៃមុខ ការស្ប៉ាមុខ ឬការប្រើប្រាស់គ្រឿងសម្អាងជាដើម។
ភ្នែក : លាបក្រែមជំនួយ បិទដំឡូងបារាំង ឬត្រសក់ជាដើម ដើម្បីការពារ និងជំនួយទៅដល់រង្វង់ភ្នែកខ្មៅរបស់អ្នក។ ម្យ៉ាងវិញទៀត អ្នកគួរចៀសវាងការទទួលទានប្រៃពេក ពីព្រោះវាអាចបណ្ដាលឱ្យភ្នែករបស់អ្នកឡើងហើមបាន។
បបូរមាត់ : សូមព្យាបាលបញ្ហាដែលតែងតែកើតមានចំពោះបបូរមាត់របស់អ្នក ប្រសិនបើអ្នកមានបញ្ហាបបូរមាត់ខ្មៅ បបូរមាត់ប្រេះ ឬបបូរមាត់ក្រៀម។ សូមកុំបណ្ដោយឱ្យបញ្ហាបបូរមាត់នេះក្លាយជាឧបសគ្គមកបំផ្លាញភាពស្រស់ស្អាតរបស់អ្នកនៅក្នុងថ្ងៃដ៏ពិសេសរបស់អ្នកឱ្យសោះ។
ស្បែក-ក : ត្រូវចៀសឱ្យបាននូវពាក្យថា “កូនក្រមុំមុខស កខ្មៅ”។ អ្នកត្រូវប្រាកដក្នុងចិត្តថា ទាំងស្បែក-ក ទាំងស្បែកមុខ និងទាំងស្បែកដងខ្លួនរបស់អ្នក គឺមានពណ៌ប្រហាក់ប្រហែលគ្នា ទើបអាចជួយឱ្យអ្នកទទួលបាននូវភាពស្រស់ស្អាតពិតប្រាកដនៅក្នុងថ្ងៃរៀបការរបស់អ្នក។
រាងកាយ : បន្ថែមសារធាតុអាហារឱ្យបានច្រើនជាងមុន ប្រសិនបើអ្នកមានរូបរាងស្គម តែក៏ត្រូវសម្រករាងបន្តិចដែរ បើអ្នកធាត់ពេកនោះ។
ស្បែកដៃ និងជើង : ទោះជាស្បែកអ្នកមិនសខ្ចីដូចនារីផ្សេងៗក៏ដោយ ប៉ន្ដែក៏មិនត្រូវបណ្តែតបណ្ដោយឱ្យស្បែករបស់អ្នកមើលទៅខ្មៅស្រអប់ គ្រើម ស្ងួត ឬប្រេះបែកស្រកានោះដែរ។ សូមខាត់ស្បែករបស់អ្នកតាមបែបធម្មជាតិ ពីព្រោះវិធីនេះគឺជាវិធីដ៏ល្អបំផុត ដែលកូនក្រមុំគ្រប់រូបគួរធ្វើ និងត្រូវធ្វើដោយសន្សឹមៗ ដើម្បីទទួលបាននូវស្បែកភ្លឺរលោងស្រស់ស្អាត។
ក្រចក : ក្រៅពីស្បែកសូមអ្នកកុំភ្លេចពិនិត្យមើលក្រចកដៃ ក្រចកជើងរបស់អ្នកផងណា។ សូមថែរក្សាក្រចកដៃ ក្រចកជើងរបស់អ្នកឱ្យបានវែង និងមានសុខភាពល្អ ដើម្បីឱ្យអ្នកអាចលេងម៉ូដ និងពណ៌ក្រចកទៅតាមបំណងប្រាថ្នារបស់អ្នកនៅក្នុងថ្ងៃសិរីសួស្ដីរបស់អ្នកនាពេលខាងមុខនេះ៕