
តាមការឲ្យដឹងរបស់សាមីខ្លួន លោកបានធ្វើរឿងនេះ ទុកជាកាដូរសម្រាប់ខ្លួនឯងនាថ្ងៃពិសេសរបស់លោក។លោក សុវណ្ណារិទ្ធ បានបញ្ចេញឲ្យដឹងថា នេះជាលើកទី១ហើយដែលលោកបានសម្រេចចិត្តធ្វើបែបនេះ ពោលគឺការថតរូបដោយតែងខ្លួនជាមហាក្សត្រខ្មែរ ដែលមានការតុបតែងកាយមានភិនភាគ បង្ហាញពីភាពអង់អាច និងពោរពេញដោយអំណាច ដូចទៅនឹងក្សត្រខ្មែរកាលពីជំនាន់សម័យអង្គរ។
លោកជា សុវណ្ណារិទ្ធបានអះអាងថា លោកពេញចិត្តខ្លាំងណាសចំពោះឈុតដែលក្សត្រខ្មែរក្នុងសម័យអង្គរគ្រង ។ "ខ្ញុំពិតជាស្រលាញ់ពេញចិត្តក្នុងការគ្រងឈុតនេះណាស់ មោទនភាពដែលបានកើតជាកូនខ្មែរ ដែលមានវប្បធម៌ អរិយធម៌ដ៏អស្ចារ្យសម្រាប់កូនខ្មែរគ្រប់ៗរូប"។ ពីលោកជា សុវណ្ណារិទ្ធ ថ្លែង។
Tags:
តារាខ្មែរ