This is an interesting thing yesterday, a Thai Channel Youtube owner came in to thank you Galaxy Navatra Cambodian production after another citizen took Ton Jonasima's song to Cover.
The Thai said so, and yesterday, a pretty Thai girl was seen Come and sing Cover, the song of the singer Ton Jonasima, is titled "Sweetheart Playing." Nel, named ZaadOat Studio, came into Latin and used Google Translate to copy Come into more Khmer languages intended to be aware of the Cambodian citizens and production of Galaxy Navatra And understand what they want to talk about.
ជនជាតិថៃរូបនោះ ថ្លែងដូច្នេះបន្ទាប់ពីម្សិលមិញនេះ គេបានឃើញស្រីស្អាតជនជាតិថៃម្នាក់ បានចេញមកច្រៀង Cover បទរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា មានចំណងជើងថា "ស្នេហាក្រឡាប់ចាក់"។ ម្ចាស់ឆាណែលដែលមានឈ្មោះថា ZaadOat Studio បានចូលមកសរសេរជាភាសាថៃ និងបានប្រើ Google Translate ដើម្បីបកមកជាភាសាខ្មែរថែមទៀត ក្នុងបំណងឲ្យប្រជាពលរដ្ឋខ្មែរ និងផលិតកម្ម Galaxy Navatra បានដឹង និងយល់ពីអ្វីដែលរូបគេចង់និយាយ។
តាមសារជាភាសាខ្មែរដែលដាក់ភ្ជាប់មកជាមួយភាសាថៃដោយម្ចាស់ឆាណែលខាងលើ មានខ្លឹមសារថា បទនេះ ស្ថិតក្នុងគម្រោងមួយរបស់គេ ក្នុងការយកមកច្រៀង Cover ជាភាសាថៃដែរ។ ដូច្នេះហើយរូបគេសូមថ្លែងអំណរគុណដល់Galaxy Navatra ដែលបានអនុញ្ញាតឱ្យយើងចូលរួមក្នុងគម្រោងអន្តរជាតិនេះ។មិនត្រឹមប៉ុណ្ណឹងក៏មានជនជាតិថៃមួយរូបផ្សេងទៀត ក៏បានចូលមកសរសេរសារបង្ហាញពីបំណងចង់ធ្វើដូចគ្នានេះជាមួយបទចម្រៀងខ្មែរដែរ។
នៅមុនពេលមានការផ្ញើសារ មកកាន់ផលិតកម្មខ្មែរនេះ ដំបូងឡើយ គឺស្រីស្អាតជនជាតិថៃមួយរូបមានឈ្មោះថា ICE Jarunya X ZaadOatkបានច្រៀង Cover ជាភាសាថៃនូវបទចម្រៀងខ្មែរមួយបទមានចំណងជើងថា "ស្នេហាក្រឡាប់ចាក់" របស់ តន់ ច័ន្ទសីម៉ា។ ដែលបន្ទាប់ពីនោះមក ក៏មានការចាប់អារម្មណ៍ជាច្រើនទាំងអ្នកស្ដាប់ជនជាតិថៃដូចគ្នា និងអ្នកស្ដាប់ជនជាតិកម្ពុជា។
ICE Jarunya X ZaadOatk ទទួលបានការសរសើរលើការប្រើប្រាស់សំឡេង ថានាងមានសំឡេងពីរោះផ្អែម ឯអ្នកខ្លះទៀត ក៏បានពោលសរសើរបទចម្រៀងខ្មែរមួយបទនេះដែរ។ តោះឥឡូវមកស្ដាប់ ICE Jarunya X ZaadOatk ទាំងអស់គ្នា!