តារាសម្តែងស្រី Sue Danita បានចេញមកជាយូរមកហើយអំពីការប្រើប្រាស់ពាក្យ "idol" នៅក្នុងសង្គមសិល្បៈវប្បធម៌ និងបរទេស ដែលមានអត្ថន័យដូចគ្នា ពោលគឺការប្រើប្រាស់ពាក្យហាក់ដូចជាងាយស្រួលពេក។
និយាយពីបញ្ហានេះ Sue Danita បានលើកដំបូងអំពីបញ្ហាបច្ចុប្បន្ន និងដែលកំពុងកើតឡើង ដែលដើមឡើយមានកេរ្តិ៍ឈ្មោះសម្រាប់សិល្បករនីមួយៗ Bal គឺជាការអនុវត្តច្រើន រួមទាំងការសម្តែង ច្រៀង និងរាំ ហើយលទ្ធផលគឺ 10-20 ឆ្នាំ ហើយអ្នកផ្សេងទៀតព្យាយាមស្លាប់ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែសហសម័យ បច្ចុប្បន្នគឺផ្ទុយទៅវិញ។
តារាស្រី សូ ដានីតា បានចេញមុខមកវែងញែក អំពីការប្រើពាក្យ "idol” នៅក្នុងសង្គមសិល្បៈខ្មែរ និងនៅបរទេសដែលមានអត្ថន័យមិនដូចគ្នា ពោលគឺនៅយើងការប្រើពាក្យនេះហាក់ដូចជាងាយពេក។
និយាយពីបញ្ហានេះ សូ ដានីតា ដំបូងឡើយ បានសំដៅទៅលើបញ្ហាដែលបាន និងកំពុងកើតមាននាពេលបច្ចុប្បន្ន ដែលដើមឡើយ សិល្បករមួយៗទម្រាំមានកេរ្តិ៍ឈ្មោះ មានគេស្គាល់គឺត្រូវហាត់រៀនច្រើនទាំងការសម្ដែង ការច្រៀង និងរាំជាដើម ទម្រាំបានលទ្ធផលគឺចំណាយពេល១០-២០ឆ្នាំ ហើយខ្លះទៀតខំចង់ងាប់ខ្លួនទៀត មិនទាន់បានល្បីមានគេស្គាល់ផង ប៉ុន្តែសម័យបច្ចុប្បន្ននេះ គឺផ្ទុយស្រឡះ។
នាងថ្លែងថា "ខ្ញុំឈរជើងជិត២០ឆ្នាំក្នុងសិល្បៈ ទម្រាំបងប្អូនស្គាល់ ហើយអ្នកខ្លះស្គាល់មិនច្បាស់ផងតែឥឡូវវិញ គ្រាន់តែលេង តិតុក ធ្វើមាត់តាមគេច្រើន ធ្វើចរិតកំប្លែងតាមសំឡេងអ្នកកំប្លែង រឹថតក្លិបវិដេអូឆ្កួតៗ មើលមិនយល់ មិនដឹងថាចង់និយាយពីអី ក៏ល្បីៗចង់ផ្ទុះ phoneហើយម្នាក់ៗ ហើយចេញមុខថា ខ្ញុំជាអ្នកសិល្បៈល្បីក្នុងសិល្បៈដែរ!តែខ្ញុំកំពុងចង់សួរថា ល្បីក្នុងផ្នែកអីដែរក្នុងសិល្បៈហ្នឹង...?”។
ចំណុចនេះមួយផ្នែក សូ ដានីតា បានបន្ទោសអ្នកល្បីដោយផ្ទាល់ ឯមួយផ្នែកទៀត នាងបានបន្ទោសអ្នកគាំទ្រខ្លះ ដែលខ្វះការស៊ីជម្រៅក្នុងការជ្រើសរើសមនុស្សសម្រាប់គាំទ្រ។ នាងថា អ្នកសិល្បៈម្នាក់ៗ ខំណាស់ចង់ងាប់ខ្លួន ប៉ុន្តែ បងប្អូនប្រិយមិត្តមិនសូវគ្រាំទ្រទេ ហើយបើសម្តែងឆ្គងតិចតួចរិះគន់អ្នកសិល្បៈបែកផ្សែង។ ប៉ុន្តែផ្ទុយទៅវិញ បងប្អូនប្រិយមិត្តបែរជាទៅគាំទ្ររឿងអត់ប្រយោជន៍អោយគេល្បី ហើយប្រើពាក្យសុទ្ធតែ "idol”។
តារាស្រី បញ្ជាក់ថា ពាក្យ “idol” នៅស្រុកគេ មិនត្រូវហៅដោយងាយឡើយ។ សូ ដានីតា ថ្លែង "ពាក្យថា idolនៅប្រទេសក្រៅគេមិនងាយហៅអ្នកណាផ្ដេសផ្ដាសទេបងប្អូន ទាល់តែម្នាក់នោះជាមនុស្សធ្វើរឿងអស្ចារ្យ ច្រើនល្បីបទជាច្រើន សម្តែងល្អទូទាំងប្រទេស ទើបគេហៅថា (គាត់ជា Idolខ្ញុំ) តែបងប្អូនខ្លះ មិនដឹងថា Idol បកមកវិញថាម៉េចផងហ្នឹង ហើយខំនិយាយតាមគេតាមឯងដែរ...!”។
តាមតារាស្រី បានឲ្យដឹងទៀតថា បងប្អូនប្រិយមិត្តហាក់ងាយគាំទ្រចំពោះរឿងដែលមិនបានប្រយោជន៍ ពោលគឺឆ្កួតៗ ប៉ុន្តែប្រសិនបើរឿងល្អ រឿងមានប្រយោជន៍ ណែនាំពីសុខភាព ពីគ្រួសារ ពីសង្គម រឺ ច្បាប់ចរាចរណ៍ គឺមិនមានអ្នកអើពើនោះទេ ខុសពីរឿងជេរហែកហួរគ្នា ប្រិយមិត្តគាំទ្រចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។
សូ ដានីតា បន្ថែមថា“ខ្ញុំសុំទោសបងប្អូន ខ្ញុំនិយាយខាងលើ មិនចង់ប៉ះពាល់បងប្អូនណាទេ តែគ្រាន់តែចង់អោយបងប្អូនគិតបន្តិចថា ការគាំទ្រ រឺការជេរ របស់បងប្អូនទៅលើអ្នកណាម្នាក់ គឺមិនខុសទេ តែខុសនោះគឺ គាំទ្រខុស រឺជេរខុស ពាក្យចាស់លោកពោលថា "១ម៉ាត់ងាប់១ម៉ាត់រស់" អីចឹងសម័យនេះដូចគ្នា មុននឹងគាំទ្រ រឺ ជេរ ត្រូវមើលសិន កុំអោយខុស"។
Tags:
តារាខ្មែរ