ជារៀងរាល់ឆ្នាំ នៅពាក់កណ្តាលខែមេសា ឬពេទ្យ ដែលជាខែដែលប្រជាជនកម្ពុជាតែងតែប្រារព្ធពិធីបុណ្យប្រពៃណីខ្មែរ មិនដែលរំខានដល់ផ្ទះនីមួយៗឡើយ។ ជាការពិតណាស់ ផ្ទះនីមួយៗនឹងរីករាយក្នុងការប្រមូលផ្តុំសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេនៅឆ្ងាយក្នុងភូមិ បានរៀបចំផ្ទះ នំសម្រាប់ទទួលទេវតាថ្មី ដូច្នេះដើម្បីឱ្យសមនឹងឱកាសរីករាយនេះ គេហទំព័រខែកញ្ញានឹងត្រូវបានចែកចាយ ចងចាំរបៀបធ្វើស៊ុត និងស៊ុតសម្រាប់មិត្តភក្តិរបស់អ្នកដើម្បីរក្សាការជួបប្រជុំគ្រួសារទាំងអស់។ ខាងក្រោមនេះគឺជាវិធីដើម្បីធ្វើដូច្នេះក៏ដូចជាគ្រឿងផ្សំ៖
ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសា ឬខែចែត្រ ជាខែមួយដែលប្រជានជនខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិមិនដែលអាក់ខាននៅតាមគេហដ្ឋាននីមួយៗឡើយ។ ជាការពិតណាស់ នៅតាមផ្ទះនីមួយៗនឹងមានភាពសប្បាយរីករាយជួបជុំកូនចៅ ញាតិមិត្តបងប្អូនជិតឆ្ងាយតាមភូមិស្រុកបានរៀបចំផ្ទះសម្បែង នំចំណីសម្រាប់ទទួលទេវតាឆ្នំាថ្មី និងម្ហូបអាហារ បង្អែម ភេសជ្ជៈសម្រាប់កូនចៅផងដែរ។ ហេតុដូចនេះហើយ ដើម្បីឲ្យស័ក្តិសមនឹងឱកាសដ៏សប្បាយរីករាយនេះ គេហទំព័រ កញ្ញា នឹងចែករំលែកពីវិធីធ្វើបង្អែមពងមាន់នំអ៊ីទុកសម្រាប់ប្រិយមិត្តធ្វើទុកញុំាជុំគ្រួសារទាំងអស់គ្នា។ នៅខាងក្រោមជាវិធីធ្វើក៏ដូចជាគ្រឿងផ្សំរួមមាន៖
ចំណាំ៖ សម្រាប់បង្អែមមួយប្រភេទនេះគឺមិនសូវចំណាយពេលយូរប៉ុន្មាននោះទេ តែវារាងយូរបន្តិចនៅពេលលុញនំអ៊ីឲ្យតូចៗប៉ុនគ្នាល្មម។ បើអ្នកមានសមាជិកគ្រួសារច្រើន អ្នកអាចលុញកាន់តែឆាប់លឿននិងរហ័ស។
គ្រឿងផ្សំ៖
ម្សៅដំណើប 500g
ទឹក 6 កែវ
ខ្ទិះដូង 300 មីលីលីត្រ
ស្ករស ១ កូនចានតូច
ពងមាន់ 10 គ្រាប់
អំបិល មួយចុងស្លាបព្រាកាហ្វេ
ម្សៅឆា 1ស្លាបព្រាបាយ (មិនដាក់ក៏បានតាមចំណូលចិត្ត)
ខ្ញី ៥ ជំនិត (ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត)
វិធីធ្វើ៖
១. ដំបូង អ្នកត្រូវលាយម្សៅដំណើបជាមួយទឹកល្មម រួចហើយ លុញជារាងមូលៗតូច។ ក្រោយមក ត្រូវដាក់ស្ងោរនំអ៊ីឲ្យឆ្អិន។
២. បន្ទាប់មក ដាំទឹកឲ្យពុះ រួចដាក់ ខ្ញី៥ ជំនិត ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។
៣. បន្ទាប់មកទៀត គោះពងមាន់ដាក់ក្នុងទឹកស្ករទាំងអស់ក៏បានឬ ចង់ គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នាក៏បាន។
៤. បន្ទាប់ពីនេះ យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួចយកម្សៅឆា ១ ស្លាបព្រាបាយ ដាក់ទឹកបន្តិចក្នុងកូនចាន កូរអោយរលាយសប់ល្អ រួចចាប់ចូលឆ្នាំងទឹកស្ករ កូរអោយឡើងខាប់។
៥. ចុងក្រោយ ចាប់ផ្ដើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួចបិទភ្លើង ក្រោយមកដាក់ នំអ៊ីចូល យកខ្ទិះដូងដាក់ដាំអោយពុះ ដាក់អំបិលបន្តិច ដាំឲ្យឆ្អិនបន្តិច ដួសបង្អែមដាក់ចាន រួចដាក់ទឹកខ្ទិះ ពីលើជាការស្រេច។
Tags:
ចំនេះដឹង