ខេត្តចំនួនប្រាំពីរត្រូវតែមានការប្រុងប្រយ័ត្នចំពោះព្យុះរន្ទះ និងព្យុះផ្គររន្ទះ !!


យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តចំនួន ៧ រួមមាន ខេត្ត បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ប្រឈមនឹងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៣-១៦ ខែឧសភា ឆ្នាំ២០២០ ដោយសារជ្រលងនៃសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ។

ដោយសារតែរដូវវស្សា នឹងចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែឧសភានេះ របបខ្យល់មូសុងនិរតីនឹងបក់មកលើកម្ពុជា ហើយចាប់ពីថ្ងៃទី១៣-១៩ ខែឧសភា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ ប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់បន្តបន្ទាប់តិច ឬបង្គួរ៕

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post