Huawei leads Samsung to become the largest-selling smartphone company in April 2020. Global market share of 21.4% while Samsung holds a 19.1% share, according to market research company Counterpoint Research data.
Huawei បាននាំមុខ Samsung ក្លាយជាក្រុមហ៊ុនដែលអាចលក់ស្មាតហ្វូនបានច្រើនជាងគេក្នុងលោក ប្រចាំខែមេសា ឆ្នាំ ២០២០។ បច្ចុប្បន្ននេះក្រុមហ៊ុនមានកាន់កាប់ចំណែកទីផ្សារសកល ២១,៤% ខណៈដែល Samsung កាន់កាប់ចំណែក ១៩,១%។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research។
អនុប្រធានផ្នែកស្រាវជ្រាវនៃ Counterpoint Research បានលើកឡើងថា Huawei បានផលប្រយោជន៍ធំពីទីផ្សារប្រទេសចិនដែលខ្លួនបានពង្រឹងម៉ាកយីហោរបស់ខ្លួនតាំងពីមានរឿងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិក។ ជាងនេះទៅទៀត ដោយសារតែទីផ្សារស្មាតហ្វូនចិនវិលត្រឡប់មកស្ថានភាពដើមវិញ ទាំងតម្រូវការ និងការផ្គត់ផ្គង់ ទើបធ្វើឲ្យចំនួនលក់របស់ Huawei មានការកើនឡើង។
ក្នុងរបាយការណ៍មានបញ្ជាក់ដែរថា ទីផ្សារសំខាន់ៗរបស់ Samsung មានដូចជាឥណ្ឌា អាមេរិក អាមេរិកឡាទីន និងផ្នែកខ្លះនៃតំបន់អឺរ៉ុបគឺសឹងតែធ្លាក់ដល់ចំណុចសូន្យនៅក្នុងខែមេសា។ តំបន់ទាំងនេះគឺស្ថិតក្រោមការអនុវត្តគម្លាតសង្គម និងការបិទខេត្ត/ក្រុងយ៉ាងតឹងរ៉ឹងនាខែមេសា ដែលធ្វើឲ្យចំនួនលក់ត្រកូល Galaxy S20 មានអត្រាទាប។
សរុបជារួម នៅខែមេសា មានស្មាតហ្វូនចំនួន ៦៩,៣៧លានគ្រឿង បានបញ្ចេញលក់លើទីផ្សារសកល ដែលវាមានការធ្លាក់ចុះរហូតដល់ ៤១% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន៕
Tags:
Technology