តុលាការឧទ្ធរណ៍កាត់ទោសអតីតយុទ្ធជនគ្រឿងញៀនជនបរទេស និងកម្ពុជាចំនួន ៤ នាក់ ដែលជាប់ពន្ធនាគារម្នាក់ៗ ៣ ០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនលើសពី ២ គីឡូក្រាមកន្លះ ពីប្រទេសប្រេស៊ីលទៅកម្ពុជា

លោកគី ឬទ្ធី ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះបានថ្លែងអោយដឹងថា ជនជាប់ចោទ ទាំង៤នាក់មានឈ្មោះ ៖ ទី១-ឈ្មោះ Macoy Mavill Villamor ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ហ្វីលីពីន ។ ទី២- ឈ្មោះ Michael Sunshine ភេទ ប្រុសអាយុ ៣១ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។ ទី៣- ឈ្មោះ Emmanuel Thankgod ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។ និង ទី៤- ឈ្មោះ ម៉េង ស៊ីនួន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ បានសម្រេចផ្តន្ទាទោស ៈ

  • ទី ១-ឈ្មោះ Macoy Mavill Villamor ដាក់គុក អស់មួយជីវិត ។ 
  • ទី​ ២-ឈ្មោះ Michael Sunshine ដាក់គុក ៣០ ឆ្នាំ 
  • ទី ៣-ឈ្មោះ Emmanuel Thankgod ដាក់គុក២៧ឆ្នាំ 
  • ទី ៤-ឈ្មោះ ម៉េង ស៊ីនួន ដាក់គុកកំណត់២២ឆ្នាំពីបទដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ តែពួកគេបានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទទាំង៤នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសណ្ឋាគារ Luxury World ក្នុងរាជធានីភ្នំពេញ ។ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទកូកាអ៊ីន ទម្ងន់ ជាង២,៥ គីឡូក្រាម ៕

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post