អ្នកលេង TikTok អាយុក្រោម 13 ឆ្នាំលែងបង្ហោះវីដេអូទៀតហើយ!

Related image

ក្រោយ​រង​ការ​ចោទប្រកាន់​ពី​គណៈកម្មាធិការ FTC ជុំវិញ​បទ​រំលោភ​សិទ្ធ​លើ​ព័ត៌មាន​ឯកជន​របស់​កុមារ កម្មវិធី TikTok ក៏​ប្រញាប់​ចាត់វិធានការ​កែសម្រួល​ជា​បន្ទាន់ ដែល​បណ្តាល​ឲ្យ​ម្ចាស់​គណនី​ជា​ច្រើន​នាក់ហាក់​មាន​ការ​ប្លែក​ចិត្ត​ជា​ខ្លាំង។

ការ​ផ្លាស់ប្តូរ​នេះ​បាន​ប៉ះពាល់​ដល់​រាល់​គណនី​ថ្មី​ចាស់​លើ​ TikTok ​ដោយ​ទាមទារ​ឲ្យ​បំពេញ​នូវ​ឆ្នាំ​កំណើត​ជាក់លាក់។ អ្នក​ប្រើប្រាស់​ខ្លះ​ក៏​បាន​រាយការណ៍​ថា​វីដេអូ​របស់​ពួក​គេ​ស្រាប់​តែ​បាត់បង់​ទាំង​ស្រុង ដោយ​គ្មាន​សារ​ព្រមាន ក្រោយ​វាយ​បញ្ចូល​ឆ្នាំ​កំណើត​បញ្ជាក់​ថា​មាន​វ័យ​ទាប​ជាង ១៣ ឆ្នាំ។
តាម​ការ​ឆ្លើយតប​ពី TikTok នៅ​លើ​បណ្តាញ​សង្គម Twitter សម្រាប់​គណនី​ណា​មួយ​ប្រសិន​រក​ឃើញ​ថា​មាន​ភាព​ខុស​ប្រក្រតី អាច​រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់ តាម​រយៈ​ការ​បញ្ជាក់​ជូន​នូវ​អត្តសញ្ញាណប័ណ្ណ​ឬ​ប័ណ្ណ​សម្គាល់​ណា​មួយ។
រំឭក​ថា​ក្រុមហ៊ុន​មេ Bytedance របស់​ចិន​ដែល​ជា​អ្នក​បង្កើត TikTok ទើប​តែ​រង​ការ​ផាក​ពិន័យ​ប្រមាណ 5.7 លានដុល្លារ កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ក្រោយ​បំពាន​លើ​ច្បាប់​ប្រមែប្រមូល​ទិន្នន័យ​របស់​កុមារ​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​អាណាព្យាបាល។

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post