A group of four nurses have roles in the Special neonatal care unit (SNCU) division in the hospital One place called Odisha, India, filmed a video post on TikTok, is being fined for a large break from work.
According to a news source from NDTV, India confirmed that the hospital's governing body had decided to give all four nurses time off after time They are found to be irresponsible while helping a woman give birth to a baby, instead turning into a video laughing in laughter hours.
គិលានុបដ្ឋាយិកាមួយក្រុមមានគ្នា ៤ នាក់មានតួនាទីនៅក្នុងផ្នែក Special neonatal care unit (SNCU) ស្ថិតនៅក្នុងមន្ទីរពេទ្យធំមួយកន្លែងឈ្មោះថា Odisha ប្រទេសឥណ្ឌា បានថតវីដេអូផុសលើ TikTok កំពុងត្រូវបានពិន័យឲ្យសម្រាកពីការងារមួយរយៈធំ។
យោងតាមប្រភពព័ត៌មានពី NDTV ឥណ្ឌាបានបញ្ជាក់ថា គណៈគ្រប់គ្រងក្នុងមន្ទីរពេទ្យនោះ បានសម្រេចឲ្យគិលានុបដ្ឋាយិកាទាំង ៤ នាក់សម្រាកពីការងារ ក្រោយពេលរកឃើញថា ពួកគេគ្មានទំនួលខុសត្រូវពេលកំពុងតែជួយស្ត្រីម្នាក់ឲ្យសម្រាលកូនខ្ចី ផ្ទុយទៅវិញបែរជាថតវីដេអូលេងសើចសប្បាយក្នុងម៉ោងការងារ។
ប្រភពដដែលបានបន្ថែមទៀតថា ពួកគេទាំង ៤ នាក់មិនទាន់បណ្ដេញចេញពីការងារនៅឡើយទេ គ្រាន់តែឲ្យសម្រាកសិន និងរង់ចាំដំណោះស្រាយពីគណៈគ្រប់គ្រងមន្ទីរពេទ្យដែលកំពុងតែប្រឈមរឿងរ៉ាវ។
នេះមិនមែនជារឿងតូចតាចទេ សកម្មភាពនោះត្រូវសាធារណជនមិនពេញចិត្ត ព្រមបានចែកចាយពេញបណ្ដាញសង្គម រហូតល្បីដល់លោក Nabakishore Das ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាទៀតផង។
លោក ក៏បានចាត់វិធានការស្នើឲ្យបិទកម្មវិធី TikTok នេះ ក្រោយរកឃើញថា មានករណីច្រើនមកហើយ ដែលអ្នកលេង TikTok នៅប្រទេសឥណ្ឌាបានធ្វើខុសឆ្គងដូច្នេះ៕
ទស្សនាវីដេអូសកម្មភាពខាងក្រោម៖
Tags:
Technology