How to photograph a floating object can most people perceive as a difficult task demanding high insight into cutting However, according to an account named Dunna Did It, this type is not difficult to create.
វិធីថតរូបវត្ថុអណ្ដែត អាចមានមនុស្សភាគច្រើនយល់ថាជាកិច្ចការដ៏លំបាកមួយ ទាមទារឲ្យមានការយល់ដឹងខ្ពស់លើការកាត់តរូបភាព។ ប៉ុន្តែតាមការបង្ហាញរបស់គណនីមួយឈ្មោះ Dunna Did It បានឲ្យឃើញជាក់ស្ដែងថា រូបភាពប្រភេទនេះមិនពិបាកបង្កើតឡើងនោះទេ។
វិធីសាស្ត្ររបស់ Dunna Did It គឺថតរូបនៃវត្ថុមួយចំនួនពីរសន្លឹកផ្សេងគ្នា ដោយរូបមួយកាន់វត្ថុដោយប្រើដៃស្ដាំ និងរូបមួយទៀតកាន់វត្ថុដោយប្រើដៃឆ្វេង។ រូបនីមួយៗតម្រូវឲ្យវត្ថុស្ថិតនៅទីតាំងតែមួយនៅក្នុងប្លង់ តាមដែលអាចធ្វើទៅបាន។
បន្ទាប់មកទៀតគឺចូលដល់វគ្គប្រើកម្មវិធី Photoshop ដោយដាក់រូបភាពទាំងពីរនៅពីលើគ្នា រួចបង្កើត Mask លើរូបភាពណាមួយ និងចាប់ផ្ដើមប្រើ Brush Tool ដើម្បីលុបដៃចេញពីរូបភាព។ ចង់ដឹងលម្អិតទស្សនាវីដេអូខាងក្រោមនេះ ៖
ក្រៅពីវិធីសាស្ត្រខាងលើនេះ មានវិធីផ្សេងទៀតដែលត្រូវបានគេប្រើដើម្បីថតរូបវត្ថុអណ្ដែត ដូចជាចងវត្ថុជាប់នឹងខ្សែ រួចលុបខ្សែចេញតាមរយៈកម្មវិធី Photoshop ជាដើម៕
Tags:
Technology