Papua New Guinea will close its citizens from opening Facebook networks within a month to find fake accounts and study the impact of this social networking site on their country.
Communications officer Sam Basil said users who uploaded pornographic images, Posting false information, including fake accounts, will be revealed. Any perpetrators with internet crime laws created in 2016 will be collected and prosecuted.
ប្រទេស Papua New Guinea នឹងបិទមិនឲ្យពលរដ្ឋរបស់ខ្លួនបើកបណ្ដាញ Facebook ក្នុងរយៈពេលមួយខែ ដើម្បីរកមុខគណនីក្លែងក្លាយ និងសិក្សាអំពីផលប៉ះពាល់នៃបណ្ដាញសង្គមនេះមកលើប្រទេសខ្លួន។
មន្ត្រីផ្នែកទំនាក់ទំនងលោក Sam Basil បាននិយាយថាអ្នកប្រើប្រាស់ដែលបង្ហោះរូបភាពអាសអាភាស, បង្ហោះព័ត៌មានក្លែងក្លាយ រួមទាំងគណនីក្លែងក្លាយ នឹងត្រូវបើកបង្ហាញមុខ។ ជនដែលល្មើសនឹងច្បាប់ឧក្រិដ្ឋកម្មលើអ៊ីនធឺណិតដែលបង្កើតឡើងនៅឆ្នាំ ២០១៦ នឹងត្រូវប្រមូលយកមកកាត់ទោស។
បន្ថែមពីនេះលោក Basil ក៏បានលើកឡើងពីគោលបំណងនៃការបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនសម្រាប់ប្រទេស Papua New Guinea ដើម្បីឲ្យពលរដ្ឋនៃប្រទេសនេះ ប្រើប្រាស់ដោយប្រើអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។
"ប្រសិនបើចាំបាច់ យើងនឹងប្រមូលអ្នកផលិតកម្មវិធីក្នុងស្រុកដើម្បីបង្កើតវិបសាយមួយសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋនៃប្រទេស Papua New Guinea ដើម្បីធ្វើការទំនាក់ទំនងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ"។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Basil។
ត្បិតថាប្រជាជន Papua New Guinea ត្រឹម ១០% មានអ៊ីនធឺណិតប្រើប្រាស់ ប៉ុន្តែរដ្ឋាភិបាលមានភាពសកម្មបំផុតក្នុងការអនុវត្តន៍ច្បាប់អនឡាញរបស់ខ្លួន៕
Tags:
Technology