
កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ តាមរយះហ្វេសប៊ុកម្នាក់ឈ្មោះ Lat Sok Em បានបង្ហោះសាររីករាយមួយ ក្នុងហ្វេសប៊ុកថា៖អបអសាទរ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ខ្ញុំពិតជា រំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលនាងខ្ញុំជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសាម្ហូបពិសេសប្រចាំតំបន់ នៅក្នុងមហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរ លើកទី១៩ ឆ្នាំ២០១៩ នាថ្ងៃទី២៥ តុលា ២០១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។
សម្លចាណាង គឺខ្ញុំចម្អិន ចេញពីបេះដូង និងដាក់ស្នាមញញឹម ដើម្បីអត្តសញ្ញាណរបស់ខ្លួន ហើយសម្លចាណាងនេះផងដែរ វាជាសិល្បៈមួយបានរួមចំណែកយ៉ាងធំ ក្នុងការបង្ហាញអំពីអត្តសញ្ញាណ និងការផ្សារភ្ជាប់នឹងការងារ កសិកម្មប្រពៃណីរបស់ជនជាតិដើមភាគតិច។
ខ្ញុំជនជាតិដើមភាគតិចគ្រឹង ខ្ញុំចូលចិត្តម្ហូបជនជាតិដើមភាគតិចខ្ញុំ ខ្ញុំចង់លើកស្ទួយម្ហូបអាហារជនជាតិដើមភាគតិច ទៅកាន់ពិភពលោកបានស្គាល់ពីវប្បធម៌ ខ្ញុំចូលរួមអភិរក្ស និងថែរក្សាអត្តសញ្ញាណ រស់របស់វប្បធម៌ជាតិ #មហោស្រពសិល្បៈដណ្តាំស្ល២០១៩៕
Tags:
ពត៌មានជាតិ