ជនជាតិជប៉ុនបរិច្ចាគលុយតិចតួចដល់គ្រួសាររបស់បុរសតាក់ស៊ីជប៉ុនពីរនាក់!!!

ការ​ស្លាប់​របស់​បុរស​អ្នក​រត់​តាក់ស៊ី​ដែល​ត្រូវ​ជនជាតិ​ជប៉ុន​ ២ នាក់​រួម​គំនិត​គ្នា​អារ​ក​សម្លាប់​ ក្នុង​គោល​បំណង​ប្លន់​យក​រថយន្ត​នោះ បាន​បន្សល់​ទុក​នូវ​ភរិយា និង កូនៗ​ចំនួន ៤ នាក់​ឲ្យ​កំព្រា​ឪពុក។
រឿងរ៉ាវ​នេះ​​​បាន​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​កម្ពុជា ដោយ​មាន​ប្រជាពលរដ្ឋ​មិន​តិច​ទេ បង្ហាញ​នូវ​អារម្មណ៍​តក់ស្លុត​ និង​អាណិត​អាសូរ​ដល់​បុរស​អ្នក​រត់​តាក់ស៊ី​រួម​នឹង​ក្រុម​គ្រួសារ​របស់​លោក។ ដើម្បី​ជួយ​ដល់​គ្រួសារ​បុរស​អ្នក​រត់​តាក់ស៊ី​នេះ​ដែរ​ ការ​រៃ​អង្គាស​មួយ​បាន​ធ្វើ​ឡើង​តាម​រយៈ​វិបសាយ​ GoFundMe ដែល​ផ្ដួចផ្ដើម​ដោយ​គណនី​មួយ​ឈ្មោះ​ថា​ Michael Hartzsch។
គោលដៅ​នៃ​ការ​រៃ​អង្គាស​គឺ​បាន​កំណត់​ត្រឹម​ ២ ពាន់​ដុល្លារ ដែល​បច្ចុប្បន្ន​នេះ​គឺ​មាន​អ្នក​បរិច្ចាគ​បាន​ចំនួន​ ១ ៥៤០ ដុល្លារ​ហើយ ដោយ​ទទួល​បាន​ពី​អ្នក​បរិច្ចាគ​ចំនួន ៤២ នាក់។ ក្នុង​ចំណោម​អ្នក​ដែល​បាន​បរិច្ចាគ គេ​សង្កេត​ឃើញ​ថា​មាន​ភាព​ច្រើន​គឺ​ជា​ជនជាតិ​ជប៉ុន​ផ្ទាល់​តែ​ម្ដង រួម​នឹង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ។
មាន​គណនី​មួយ​ឈ្មោះ​ថា​ Tomohiro Isida ដែល​ជា​ជនជាតិ​ជប៉ុន​មួយ​រូប​បាន​សរសេរ​ថា ៖ “ពិត​ជា​គួរ​ឲ្យ​អាម៉ាស់​ណាស់​ក្នុង​នាម​ជា​ជនជាតិ​ជប៉ុន​ដូច​គ្នា។ សូម​មេត្តា​កុំ​ស្អប់​ជប៉ុន​អី”៕​​

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post