Duong Dhorida និង Duong Duong Xorima ឈ្លានពាន Thaia !!


ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​និង​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​បាន​បង្ហោះ​ឱ្យ​ដឹង​ថា​ ​អ្នក​ទាំងពីរ​ទទួល​បាន​កិត្តិយស​យ៉ាង​ខ្លាំង​ ​នៅក្នុង​ពិធី​ប្រគល់​ពាន​ឆ្នើម​ ​ជូន​ដល់​ស្រ្តី​ៗ​ជា​អ្នកជំនួញ​ម្ចាស់​ផលិតផល​ពី​បណ្ដា​ប្រទេស​ជាច្រើន​។​ ​ពិធី​នោះ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ទទួល​បាន​ពាន​ជា​ស្ត្រី​ឆ្នើម​ ​ក្នុងនាម​ជា​ម្ចាស់​ផលិតផល​ ​MUDHITA​ ​GS​-​2113​ ​ខណៈ​ដែល​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​ទទួល​បាន​ពាន​ឆ្នើម​ ​ជា​ម្ចាស់​ប្រេន​ ​N27​។​ ​

​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បង្ហោះ​ថា​«​នេះ​ជាពិធី​ប្រគល់​ពានរង្វាន់​កិត្តិ​សយ​ដល់​បុគ្គល​ឆ្នើម​ជា​ថ្នាក់ដឹកនាំ​ល្អ​ភារកិច្ច​គ្រប់មុខ​ជំនួញ​ជោគជ័យ​ ​និង​ពាន​កិត្តិយស​ផលិតផល​មានគុណ​ភាពល្អ​ល្បីឈ្មោះ​បំផុត​សំរាប់​ ​ឆ្នាំ2019​ ​និង​ជាម​ហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែរ​បាន​ប្រគល់​ដោយ​ ​លោក​ ​ឯកឧត្តម​ឧត្តម​សេនីយ​ ​ជិ​ក​សាក់​ ​ចេរិ​ន​ ​សម្បត្តិ​»​។​ ​

​ផ្អែកលើ​ខ្លឹមសារ​ខាងលើ​ ​គេ​អាច​ដឹង​បាន​ថា​ ​ពានរង្វាន់​ដែល​កម្មវិធី​ប្រគល់​ឱ្យ​ ​គឺ​លុះត្រាតែ​ផលិតផល​នោះ​ ​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រ​សួង​ពាណិជ្​ចក​ម្ម​ ​ក្រសួងសុខាភិបាល​ ​និង​មាន​វេជ្ជ​បណ្ឌិត្យ​ដែល​មាន​ឯកទេស​ច្បាស់លាស់​ឈរឈ្មោះ​។​ ​ផលិតផល​ក៏​ត្រូវតែ​ជា​ម៉ាក​ល្បី​ ​និង​មាន​ទីផ្សារ​ក្នុង​ជំនួញ​ផលិតផល​ថែរក្សា​សម្រស់​ ​និង​សុខភាព​ផង​ដែរ​។​ ​អ៊ីចឹង​ហើយ​ ​ទើប​មានការ​សរសើរ​ថា​ ​កញ្ញា​ ​ពិតជា​ជោគជ័យ​ ​ចាប់តាំងពី​បើក​ជំនួញ​ផលិតផល​អន​ឡា​ញន៍​។​

​យ៉ាងណាមិញ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​គឺជា​មោទនភាព​យ៉ាង​ខ្លាំង​ ​ដែល​ ​ផលិតផល​ដែល​ក្រុមហ៊ុន​ ​MUDHITA​ ​Trading​ ​Co.LTD​ ​របស់​ ​នាង​មាន​ផលិតផល​នាំចូល​ផ្ដាច់មុខ​ដល់ទៅ២​ ​ជាប់​ជា​ផលិត​ផល​ស្ដ​ង់​ដា​ ​នៅក្នុង​វេទិកា​ ​:​trophy:Standardization​ ​Products​ ​2019​ ​ប្រចាំ​ប្រទេស​ថៃ​៕​












Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post