ចែករំលែកក្នុងការរំលឹក! យ៉ាងហោចណាស់ 19 នាក់បានស្លាប់បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងបានផ្ទុះនៅប្រទេសចិន!


ការផ្ទុះរថយន្តដឹកប្រេងនៅភាគអាគ្នេយ៍ប្រទេសចិន បានសម្លាប់មនុស្ស ១៩ នាក់ និងបណ្តាលឱ្យមនុស្សជាង ១៧០ នាក់រងរបួសនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

រថយន្តខាងលើ បានដឹក​ប្រេង​សាំង​នៅពេលវាបានផ្ទុះនៅលើផ្លូវហាយវ៉េក្នុងខេត្តហ្សេជាំងកាលពីថ្ងៃសៅរ៍។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីកម្ទេចកម្ទី និងផ្សែងដែលព័ទ្ធជុំវិញតំបន់ ហើយ​បង្កឱ្យខូចខាតដល់អាគារ។ អាជ្ញាធរនិយាយថាពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។ ការផ្ទុះនេះបានកើតឡើងនៅក្បែរភូមិ Liangshan ជិតទីក្រុង Wenling ។ លើស​ពី​នេះ​ទៀត រថយន្ដ​បាន​ផ្ទុះ​ជា​លើកទី ២ ក្រោយ​ត្រូវបានរុញចូលអគាររោងចក្រមួយនៅជិតផ្លូវហាយវេ។ លោក Zhu Minglian អភិបាលរងក្រុង Wenling បាននិយាយថាអ្នកជួយសង្គ្រោះជាង ២ ៦០០ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់កន្លែង​កើតហេតុ ហើយកិច្ចប្រឹងប្រែងនៅតែបន្តដើម្បីជួយសង្គ្រោះអ្នករស់រានមានជីវិត។
Damaged vehicles and buildings at the site of a tanker explosion near Wenling, in China's eastern Zhejiang province

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post