វិធីផ្ទេររូបភាពទាំងអស់នៅលើ Facebook ទៅក្នុង Google Drive ការពារវាពីការបាត់បង់!


ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកអាចផ្ទេររូបថត និងវីដេអូ របស់ពួកគេទៅ Google Drive បានយ៉ាងងាយស្រួល។ ការដាក់ឱ្យប្រើមុខងារនេះគឺជាផ្នែកមួយនៃកិច្ចសន្យា Data Transfer Project រវាងក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការផ្ទេរទិន្នន័យពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ដោយមិនចាំបាច់ត្រូវតែនៅប្រើក្រុមហ៊ុនតែមួយរហូត។
ម៉្យាងវិញទៀត នេះក៏អាចជួយអ្នកប្រើប្រាស់រក្សាទុកទិន្នន័យកុំឱ្យបាត់បង់នៅពេលដែលគណនីណា មួយនោះត្រូវបានគេលួចចូល ហើយបំផ្លាញទិន្នន័យទាំងអស់ចោលនោះ។ ដើម្បីផ្ទេរទិន្នន័យពីគណនីហ្វេសប៊ុកទៅ Google Drive លោកអ្នកអាចចូលទៅក្នុង Settings របស់ហ្វេសប៊ុកដូចខាងក្រោម៖
  1. នៅផ្នែកខាងស្តាំ ចុចលើសញ្ញា "គំនូស៣លើគ្នា"
  2. ចុចលើពាក្យ Settings
  3. ចុចលើពាក្យ Transfer a Copy of Your Photos or Videos
  4. ចុចលើ Choose Destination -> រើសយក Google Photos
  5. ចុច Next ហើយ Login ចូល Google Drive
លោកអ្នកអាចផ្ទេរបានតែរូបថត ឬវីដេអូ ប៉ុន្តែមិនអាចផ្ទេរម្តងទាំងរូបថត និងវីដេអូ ក្នុងពេលតែមួយបានទេ៕

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post