
តារាម៉ូដែលជើងថ្មីមួយរូបដែលមានទាំងព្រម ពោលគឺវ័យក្មេង ស្រស់ស្អាត និងមានទេពកោសល្យសិល្បៈច្រើនទៀត។ ដូច្នេះហើយ ត្បិតថា ពេលនេះបានក្លាយជាតារាម៉ូដែលរបស់ Perfect 10 ហើយក្ដី ប៉ុន្តែ សាទីនី ប្រាប់ថា នាងនៅមានគោលបំណងស្រួចស្រាល់មួយទៀត។
តារាម៉ូដែលវ័យក្មេង បញ្ជាក់ថា នេះជានិស្ស័យពីកំណើតរបស់នាង ដោយក្នុងសិល្បៈនេះ នាងអាចច្រៀងបានទាំងភាសាជាតិ និងភាសាអង់គ្លេស។ យ៉ាងណាក៏ដោយ ភាសាអង់គ្លេស នាងមានចំណូលចិត្តច្រៀងជាង ដោយពេលទំនេរនាងតែច្រៀងលេងរាល់ថ្ងៃ។ ទោះយ៉ាងណា នាងនៅតែឆ្លៀតច្រៀងចម្រៀងជាភាសាខ្មែរដែរ ក្នុងនោះតារាចម្រៀងក្នុងចិត្ត ដែលនាងតែស្ដាប់បទពួកគេរាល់ថ្ងៃ មាន ឱក សុគន្ធកញ្ញា ពេជ្រ សោភា និងមាស សុខសោភា។
Tags:
តារាខ្មែរ