![]() |
បុរសរូបនេះ ចង់ឲ្យក្រុមហ៊ុន Google សងជំងឺចិត្តខ្លួន សម្រាប់ការប៉ះទង្គិចផ្លូវចិត្តដែលកើតឡើងចំពោះលោក ក៏ដូចជាគ្រួសាររបស់លោក។ |
មុននេះបន្តិច បណ្ដាញព័ត៌មានក្នុងស្រុកឥណ្ឌាបានរាយការណ៍ពីហេតុការណ៍ដ៏ចម្លែកមួយ។ តាមនោះដែរ បុរសមួយរូបបានប្ដឹងកម្មវិធី Google Maps ពីបទបំផ្លាញអាពាហ៍ពិពាហ៍របស់លោក ។
ជាក់ស្ដែង លោក R Chandrasekhar វ័យ៤៩ឆ្នាំ រស់នៅខេត្ត Mayiladuthurai ប្រទេសឥណ្ឌា បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនយក្ស Google ថាគឺក្រុមហ៊ុននេះហើយដែលធ្វើឲ្យមនោសញ្ចេតនាលោក និងប្រពន្ធប្រេះឆា។ លោកបានឲ្យដឹងថា មុខងារ Your Timeline នៅក្នុងកម្មវិធីបានធ្វើឲ្យប្រពន្ធលោក សួរលោកថាទៅណាមកណារាល់ថ្ងៃ។ មូលហេតុគឺមកពី មុខងារនេះតែងបង្ហាញនូវរាល់កន្លែងដែលលោកទៅដល់ ទាំងដែលមានកន្លែងខ្លះលោកមិនដែលទៅទាល់តែសោះ។

ប្រការនេះធ្វើឲ្យលោកវេទនារៀបរាប់ពន្យល់បំផុត មិនដឹងធ្វើយ៉ាងណាទើបប្រពន្ធព្រមជឿ។ “ប៉ុន្មានខែចុងក្រោយនេះ ប្រពន្ធខ្ញុំចេះតែឆែកមើលមុខងារ Your Timeline នៅលើ Google Maps ហើយចេះតែសួរពីកន្លែងដែលខ្ញុំទៅ វាធ្វើឲ្យគេងមិនលក់ ព្រោះត្រូវចោទសួររហូត។ គាត់ចេះតែសង្ស័យពីទង្វើរបស់ខ្ញុំ ដែលធ្វើឲ្យគ្រួសារខ្ញុំតានតឹងជាខ្លាំង” បុរសឥណ្ឌាវ័យ ៤៩ឆ្នាំរូបនេះបានប្រាប់ទៅបណ្ដាញព័ត៌មាន The News Minute។
រសខាងលើបានពឹងឲ្យប៉ូលិសក្នុងតំបន់ដើម្បីដាក់ពាក្យបណ្ដឹង ទៅក្រុមហ៊ុនយក្សខាងលើ។ លោកបានបន្ថែមថា ប្រពន្ធលោកមិនខ្ចីស្ដាប់ការបកស្រាយពីនរណាទាំងអស់ ដោយនាងជឿយ៉ាងដាច់អហង្ការថា Google គឺមិនដែលខុសឡើយ។ បច្ចុប្បន្ន ប៉ូលិសកំពុងផ្សះផ្សារអ្នកទាំង២សិន ប្រសិនមិនបានសម្រេច ពួកគេនឹងដាក់ពាក្យនេះទៅលើទៀត៕
Tags:
បច្ចេកវិទ្យា