Facebook creates Facebook Shops more easily for online vendors!

Facebook announced on June 15 that it had launched Faceboo applicationsk Shops in Cambodia to help businesses can create their own online shopping Easier decorated in order to enable their customers to access shopping both on Facebook Busians can create their Facebook Shop easily and free.

ក្រុមហ៊ុន Facebook បានប្រកាសនៅថ្ងៃទី១៥ ខែមិថុនានេះ ថាខ្លួនបានបើកដំណើរការកម្មវិធី Facebook Shops នៅប្រទេសកម្ពុជា ដើម្បីជួយឲ្យអាជីវករទាំងឡាយអាចបង្កើតហាងលក់ទំនិញតាមអនឡាញរបស់ខ្លួនបានកាន់តែងាយស្រួល ក្នុងគោលដៅជួយឲ្យអតិថិជនរបស់ពួកគាត់អាចចូលទិញទំនិញបាន ទាំងនៅលើ Facebook និង Instagram។ អាជីវករអាចបង្កើត Facebook Shop របស់ពួកគាត់បានយ៉ាងងាយស្រួល និងឥតគិតថ្លៃ។

អាជីវករអាចជ្រើសរើសផលិតផលដែលពួកគាត់ចង់ដាក់លក់ ហើយបន្ទាប់មកពួកគាត់អាចតុបតែងរូបរាងហាងរបស់គាត់បាន ដោយដាក់ក្របរូបភាព និងពណ៌ ដែលបញ្ជាក់អំពីម៉ាកយីហោរបស់ពួកគេ។
ឥឡូវនេះ នៅទូទាំងពិភពលោក អាជីវកម្មខ្នាតតូចជាច្រើនកំពុងជួបការលំបាក ប៉ុន្តែនៅខណៈដែលហាងជាច្រើនបានបិទទ្វារ គេក៏ឃើញមានអាជីវកម្មកាន់តែច្រើនឡើង បានងាកមកធ្វើអាជីវកម្មតាមអនឡាញវិញ។ កម្មវិធី Facebook Shops មានគោលបំណងធ្វើឱ្យការទិញទំនិញកាន់តែប្រសើឡើង ព្រមទាំងផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្មគ្រប់រូប ចាប់ពីអាជីវកម្មខ្នាតតូច រហូតដល់ អាជីវកម្មល្បីៗលំដាប់ពិភពលោក ដើម្បីប្រើប្រាស់កម្មវិធី Facebook ក្នុងគោលដៅភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។
ហេតុនេះហើយ បានជាក្រុមហ៊ុន Facebook សម្រេចបើកដំណើរការ កម្មវិធី Facebook Shops ហើយខិតខំបញ្ចូលមុខងារល្អៗជាច្រើនទៅក្នុងកម្មវិធីផ្សេងៗរបស់ខ្លួន ក្នុងន័យជម្រុញឲ្យអ្នកប្រើប្រាស់ទិញទំនិញ ក៏ដូចជាជួយធ្វើឲ្យការលក់ដូរទំនិញតាមអនឡាញ មានលក្ខណៈកាន់តែងាយស្រួល។
ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជាអាចស្វែងរក Facebook Shops នៅលើទំព័រ ‘Facebook Page’ ឬ ទំព័រ ‘Instagram’ របស់ហាងណាមួយបាន ឬ ស្វែងរកតាមរយៈ story ឬការផ្សាយពាណិជ្ជកម្មរបស់ហាងនោះ។ នៅលើទំព័ររបស់ហាងនោះ អ្នកប្រើប្រាស់អាចមើលត្រួសៗនូវមុខទំនិញទាំងអស់ អាចរក្សាទុកផលិតផលដែលពួកគេចាប់អារម្មណ៍ និងធ្វើការបញ្ជាទិញ នៅលើគេហទំព័ររបស់ហាងនោះតែម្ដង។
នៅក្នុង Facebook Shops ការសាកសួរព័ត៌មានអំពីផលិតផលរបស់ហាងអនឡាញ គឺដូចគ្នាទៅនឹងការសាកសួរនៅតាមហាងតាមផ្លូវធម្មតាដែរ។ គឺគេអាចផ្ញើសារទៅកាន់ហាងនោះ តាមរយៈ កម្មវិធី WhatsApp កម្មវិធី Messenger ឬកម្មវិធី Instagram Direct ដើម្បីសួរសំណួរ សុំជំនួយ ឆែកមើលការដឹកជញ្ជូនទំនិញដែលបានទិញ និងព័ត៌មានជាច្រើនទៀត។ ហើយនៅពេលអនាគត ពួកគេនឹងអាចត្រួតពិនិត្យ ហាងអាជីវកម្ម និងទិញទំនិញបានដោយផ្ទាល់តែម្ដង តាមរយៈកម្មវិធី WhatsApp កម្មវិធី Messenger ឬកម្មវិធី Instagram Direct។
ក្រុមហ៊ុន Facebook ក៏កំពុងខិតខំបញ្ចូលមុខងារល្អៗ ទៅក្នុងកម្មវិធីផ្សេងៗរបស់ខ្លួន ដូចជា កម្មវិធី Instagram Shop កម្មវិធីទិញទំនិញតាមវីដេអូផ្សាយផ្ទាល់ និងកម្មវិធីផ្សេងៗទៀត។ មុខងារទាំងនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុង Facebook Shops ដើម្បីជួយឲ្យអតិថិជនអាចស្វែងរកផលិតផលដែលពួកគេចាប់អារម្មណ៍ និងធ្វើឱ្យការទិញទំនិញ កាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាព។ អ្នកអាចស្វែងយល់បន្ថែមអំពីគោលការណ៍របស់ Shops ស្ដីពីការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅទីនេះ។
ការឡាយវីដេអូតាម Facebook កំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ដោយហាងខ្លះឡាយលក់ស្បែកជើងប៉ាតាថ្មីៗ ហើយតារាហ្វេសប៊ុកខ្លះក៏ឡាយវីដេអូសាកប្រើក្រែមលាបមាត់ថ្មីៗផងដែរ។
ឥលូវនេះ គឺកាន់តែងាយស្រួលក្នុងការទិញទំនិញភ្លាមៗ ហើយហាងនិងអ្នកផលិតផលិតផលទាំងឡាយ ក៏នឹងអាចtagផលិតផលរបស់ពួកគេពី Facebook Shop ឫ កាតាឡុករបស់ពួកគេបានផងដែរ មុននឹងឡាយវីដេអូ។ ហើយផលិតផលទាំងនោះ នឹងមានបង្ហាញនៅផ្នែកខាងក្រោមនៃអេក្រង់ ដូច្នេះអតិថិជនអាចចុចចូលមើលបានយ៉ាងងាយស្រួល ដើម្បីស្វែងយល់បន្ថែម និងអាចទិញបាន។
ក្រុមហ៊ុន Facebook បានឲ្យដឹងថាខ្លួនកំពុងចាប់ផ្តើមសាកល្បងធ្វើតេស្ដកម្មវិធីនេះ ជាមួយអាជីវកម្មនានាលើ Facebook និង Instagram ហើយក្រុមហ៊ុននឹងបើកដំណើរការកម្មវិធីនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ។
យើងក៏កំពុងធ្វើតេស្ដសាកល្បងប្រើមធ្យោបាយផ្សេងៗ ដើម្បីជួយឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ក្នុងការសន្សំពិន្ទុជាមួយហាងដែលពួកគេចូលចិត្ត ដោយយើងបើកលទ្ធភាពឲ្យអ្នកប្រើប្រាស់អាចភ្ជាប់គណនីហ្វេសប៊ុករបស់ពួកគេ ជាមួយនឹងកម្មវិធីសន្សំពិន្ទុផ្សេងៗដូចជាកម្មវិធីសន្សំពិន្ទុនៅតាមហាងកាហ្វេជាដើម។ អ្នកក៏នឹងអាចមើលឃើញ និងតាមដានពិន្ទុ និងរង្វាន់របស់អ្នកបានយ៉ាងងាយស្រួលផងដែរ។ ហើយយើងកំពុងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីជួយអាជីវកម្មខ្នាតតូច ឲ្យបង្កើត គ្រប់គ្រង និងដាក់បង្ហាញកម្មវិធីលើទឹកចិត្តអតិថិជនរបស់ពួកគេ នៅលើកម្មវិធី Facebook Shops ផងដែរ។

ក្រុមហ៊ុន Facebook បានឲ្យដឹងថាខ្លួនសង្ឃឹមថា មធ្យោបាយទាំងនេះអាចជួយសម្រាលបានខ្លះ នូវបន្ទុករបស់អាជីវករកម្ពុជាខ្នាតតូចមួយចំនួន ក៏ដូចជាជួយអាជីវករទាំងតូចទាំងធំ ឲ្យមានលទ្ធភាពត្រៀមខ្លួនសម្រាប់ពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖


Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post