MSI Modern 15 មានរូបរាងស្អាត កម្លាំងខ្លាំង សក្ដិសមសម្រាប់ Creator គ្រប់រូប


ក្រៅតែពីកុំព្យូទ័រ Modern 14 ដែលមានតម្លៃធូរ លក្ខណៈសម្បត្តិខ្លាំង មានរូបរាងតូចងាយស្រួលយកតាមខ្លួនហើយនោះ ក្រុមហ៊ុនលក់កុំព្យូទ័រ MSI ប្រចាំប្រទេសកម្ពុជា ក៏មានផ្ដល់ជម្រើសនូវកុំព្យូទ័រ Modern 15 ដែលមានអេក្រង់ធំជាងបន្តិច និងលក្ខណៈសម្បត្តិខ្លាំងមួយបែបទៀតផងដែរ។

Modern 15 គឺមានតម្លៃត្រឹមតែ ៨៩៩ដុល្លារ ជាតម្លៃលើទីផ្សារប្រទេសកម្ពុជា ប៉ុន្តែមានលក្ខណៈសម្បត្តិលេចធ្លោជាច្រើន អាចបំពេញតាមគ្រប់តម្រូវការប្រើប្រាស់ ជាពិសេសសម្រាប់ការធ្វើការងារ និងសិក្សាតាមអនឡាញ។ កុំព្យូទ័រនេះមានប្រើប្រាស់នូវ Intel® Core™ i5-10210U-Processor ដែលជា CPU ជំនាន់ទី ១០ របស់ Intel មានសមត្ថភាពខ្លាំង ហើយមានគួបផ្សំដោយ RAM ទំហំ ៨GB ជាមួយនឹងក្រាហ្វិក MX250-2GB GDDR5 ជួយដល់ពន្លឿនប្រតិបត្តិការបានល្អប្រសើរបំផុត។ បន្ថែមពីនេះវាក៏មានអង្គផ្ទុកទំហំ 512GB NVMe PCIe SSD ដែលអង្គផ្ទុកប្រភេទនេះមានល្បឿន Read/Write លឿនបំផុត។

Modern 15 គឺមានបំពាក់នូវអេក្រង់ទំហំ 15.6” អ៊ីញ ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត FHD និងមាន IPS-Level។ នៅផ្នែកខាងលើនៃអេក្រង់គឺមានកាមេរ៉ា Webcam កម្រិត HD ផងដែរ សម្រាប់ប្រើប្រាស់ពេលមានកិច្ចប្រជុំអនឡាញ ឬជួបនិយាយជាមួយមិត្តភ័ក្ដិ/ក្រុមគ្រួសារតាមវីដេអូខលជាដើម។

និយាយអំពីវិមាត្ររបស់វាវិញគឺមាន 356.8x233.7x15.9 ម.ម ហើយមានទម្ងន់ត្រឹម 1.6គីឡូក្រាមប៉ុណ្ណោះ ដែលងាយស្រួលយកតាមខ្លួន ហើយមានជម្រើសពណ៌ខ្មៅ Onyx Black តែមួយគត់។ កុំព្យូទ័រនេះមានរន្ធបំពងសំឡេងចំនួនពីរ, មានរន្ធសម្រាប់ដាក់ microSD Card Reader, មានរន្ធ HDMI មួយ, រន្ធ USB Type-C មួយ, រន្ធ USB Type-A ជំនាន់ទី១ ចំនួនមួយ និងរន្ធ USB Type-A ជំនាន់ទី២ ចំនួនពីរ។ ថ្មរបស់វាអាចទ្រាំទ្រការប្រើប្រាស់បានយូរ និងមានល្បឿនសាក 90វ៉ាត់ ដែលសាកឆាប់ពេញបំផុត។

Post a Comment

ទីនេះសំរាប់សរសេរខំមិន!

Previous Post Next Post